ធ្មេចបើកៗក៏រំលងមកមួយសប្ដាហ៍ទៅហើយ ការទាក់ទងរវាងអ្នកទាំងពីរក៏បានឃ្លាតឆ្ងាយ។ Jungkook មិនដែលទាក់ទងមក ឯ Tae ក៏មិនខ្វល់ បាននាយលែងរវល់តាមរំខានគេបែបនេះក៏ល្អ។
មួយរយៈនេះគេអាចនឹងរៀងហត់បន្តិច ត្រូវបែងចែកពេលវេលារៀបចំហាងផង និងត្រូវហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះសល់ពេលតែពីរសប្ដាហ៍ប៉ុណ្ណោះនឹងដល់ថ្ងៃប្រកួតហើយ។ Tae ត្រូវតែដណ្ដើមយកមេដាយមាសឱ្យបាន ដើម្បីឈានទៅដល់វគ្គផ្ដាច់ព្រាត់ដែលប្រារព្ធឡើងនៅឯ London នារដូវធ្លាក់ព្រិលខាងមុខនេះ។
រាងកាយល្វត់ល្វន់របស់រាងតូច ពត់ពែនខ្លួនជាមួយនឹងកម្លាំងជើងដែលរំកិលទៅមុខមិនឈប់។ នៅក្នុងទីលានដ៏ធំទូលាយ ដែលជាកន្លែងសម្រាប់ប្រកួតរបស់ក្លឹប ត្រូវបានបើកទ្វារដើម្បីឲ្យបេក្ខជនដែលត្រៀមប្រកួតចូលទៅហ្វឹកហាត់។ នៅទីនេះមានតែមនុស្សប្រាំនាក់ប៉ុណ្ណោះ ដោយ Tae ជាមនុស្សដែលថ្មីជាងគេព្រោះទើបនឹងត្រឡប់មកវិញ។
«អ្នកនាង Nancy ក្មេងម្នាក់នោះជាអ្នកណា ខ្ញុំដូចមិនធ្លាប់ឃើញ»រាងចំណាស់ ចិញ្ចើមក្រាស់ ក្បាលពោះកំប៉ោង សួរឡើងទៅកាន់អ្នកនាងគ្រប់គ្រងដែលតែងតែពាក់វែនតាធំៗ ដោយអារម្មណ៍ចម្លែក។
«ម្នាក់ពាក់អាវដៃវែងពណ៍បៃតងហ្នឹងឬ? គេឈ្មោះ Kim Taehyung ជាបេក្ខជនដែលត្រៀមចូលប្រកួតក្នុងវគ្គជម្រុះរដូវកាលទីបីនេះ»Nancy
«ចូលរួមវគ្គជម្រុះ? ម៉េចនឹងអាចទៅ គេទើបតែចូលប៉ុណ្ណោះ រដូវកាលមុនៗក៏មិនធ្លាប់ប្រកួត តើអាចឈ្នះដែរហ្អី?»លោក Martha
«កុំមើលស្រាលអី គេមិនមែនជាក្មេងថ្មី ប៉ុន្តែ Tae ធ្លាប់ជាអតីតកីឡាករឆ្នើមប្រចាំក្លឹប Hanku មួយនេះ លោកទើបនឹងចូលមកឧបត្ថម្ភដល់ក្លឹបរបស់ខ្ញុំទើបមិនធ្លាប់ស្គាល់ តែទឹកដៃក្មេងម្នាក់នេះមិនអន់ទេ មិនជឿលោកមើលដោយផ្ទាល់ភ្នែកបាន»Nancy មិនអួតតែមាត់ នាងបង្ហាញឱ្យរាងចំណាស់ក្បាលពោះធំនោះបានឃើញពីសមត្ថភាពរបស់បេក្ខជនឆ្នើមប្រចាំក្លឹប បើ Tae មិនខ្លាំងតើគាត់អាចដាក់ឱ្យគេទៅប្រកួតនៅរដូវកាលទីបីនេះដែរទេ?
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...