គ្រប់គ្នាទះដៃសាទរដល់គូស្វាមីភរិយាថ្មី ទោះបីជាមិនទាន់ដល់ថ្ងៃអាពាហ៍ពិពាហ៍ ក៏ Jungkook បានបើកបង្ហាញពីទំនាក់ទំនងពួកគេទៅកាន់មហាជនជាសាធារណៈដើម្បីឱ្យគ្រប់គ្នាបានដឹងផងដែរ។ បែបនេះក៏ល្អម្យ៉ាងនឹងមិនបាច់ពិបាកតាមឃ្វាលប្រពន្ធច្រើន ប៉ុន្តែបើមានអ្នកនៅតែប្រហើនច្បាស់ជាស្លាប់រកដីកប់គ្មានមិនខាន។
«មិនដែលដឹងសោះថាលោក Jungkook ចេះប្ដូររសនិយម រួចចុះអ្នកចាស់នោះក្រែងស្រឡាញ់គ្នាណាស់មិនចឹងហ្អី ហាស់ៗ...»រាងចំណាស់វ័យប្រហែលហាសិបផ្លាយ ស្រដីលលេងនឹងនាយសង្ហារជាការស្វាគមន៍ ប៉ុន្តែសម្ដីនេះលឺហើយគួរឱ្យចង់ម៉ាត់ច្រើនជាង។
«ហ្ហឹស មនុស្សខ្ញុំទោះបីជាមើលមករួសរាយ ប៉ុន្តែខ្ញុំកំណាញ់ណាស់ បើរឿងណាខ្ញុំមិនប្រាប់ កុំព្យាយាមជីកកកាយនាំតែមានរឿងក្ដៅក្រហាយដាក់ខ្លួនអី!!» រាងក្រាស់មិនចាញ់ឈរញញឹមក្រេបស្រា ភ្នែកសម្លឹងទៅកាយតូចដែលកំពុងរួមតុជាមួយនឹងគ្រួសាររបស់ខ្លួន នេះក៏សបញ្ជាក់ឱ្យរាងចំណាស់បានដឹងថាមនុស្សម្នាក់នេះនាយស្រឡាញ់ពិត មិនមែនគ្រាន់តែណែនាំឱ្យគ្រប់គ្នាស្គាល់ដើម្បីបំពេញមុខមាត់ឡើយ។
«អា៎ ខ្ញុំមិនបានទៅជីកកកាយអ្វីឯណា គ្រាន់តែឆ្ងល់ដូចគ្រប់គ្នាដែលនៅក្នុងកម្មវិធីល្ងាចនេះ ទោះបីជាលោកមិននិយាយក៏ខ្ញុំគ្មានសិទ្ធិថាអ្វីដែរ»
«រឿងចាស់គួរតែបំភ្លេច រឿងថ្មីគួរតែអបអរ ហើយអ្វីដែលគេមិននិយាយព្រោះតែមិនចង់រំលឹក មិនចឹងឬ?»
«ហាស់ៗ បាទ មែនហើយ! តែខ្ញុំនៅតែមិនសរសើរមិនបានដដែល ដែលលោក Jungkook ភ្នែកមុត ពូកែរកផ្កាបានស្រស់យ៉ាងនេះ ខ្ញុំជឿថាមានមនុស្សមិនតិចទេដែលលួចប៉ែតទ័យ ដល់ពេលនេះលោកប្រហែលជាត្រូវលំបាកស្រៈបន្លាលាក់ផ្កាមួយទងនោះទុកមិនខាន តើពិតទេ?»
«ខ្ញុំមិនធ្វើទេ!! ផ្កាមួយទងនេះខ្ញុំអាចមើលថែបាន ម្យ៉ាងគេស្រស់ស្អាតប្រៀបបាននឹងផ្កាសួគ៌យ៉ាងនេះ កន្លែងដែលសាកសមក៏គួរតែជាកន្លែងដែលល្អបំផុត មិនមែនក្នុងសួនដែលស្រៈបន្លាឡើយ ប៉ុន្តែ... បើសិនជាមានសត្វល្អិតចង្រៃវាមកតោងទាមផ្ការបស់ខ្ញុំវិញនោះ លោកគិតថាខ្ញុំគួរតែធ្វើបែបណា?» Jungkook ញញឹមលាក់គំនួច ជាមួយនឹងចិញ្ចើមដែលលើកឡើងរង់ចាំចម្លើយ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...