Part 18 : តើលោកប៉ាឈឺតាំងពីពេលណា?

2.2K 164 7
                                    

ពេលវេលាដែលនៅជាមួយគ្នាពេញមួយថ្ងៃប្រៀបបាននឹងមួយម៉ោង វាហាក់ដូចជាលឿនខ្លាំងណាស់ ខណៈដែលម្នាក់ៗកំពុងតែមានក្ដីសុខជាមួយនឹងស្នេហាដែលស្រពិចស្រពិល។ Jungkook នាយនៅមិនទាន់ច្បាស់ថាខ្លួនស្រឡាញ់គេឬអត់ តែក្នុងចិត្តបែរជាហួងហែងការពារមិនចង់ឱ្យអ្នកណាប៉ះ ចំណែក Tae គេប្រាកដចិត្តណាស់ ថាគេស្រឡាញ់ប្រុសម្នាក់នេះលើសជីវិតទៅទៀត។

ឈានមកដល់ពេលល្ងាច បន្ទាប់ពីស្រស់ស្រូបអាហាររួច ម្នាក់ៗក៏នាំគ្នាមកអង្គុយសម្រកពោះ ដោយមានតន្រ្តីជាការកំដរ។ Tae ទាញមេក្រូមកច្រៀងទាំងដាក់អារម្មណ៍ទៅលើចម្រៀងមួយបទនោះ ដោយមាន Jungkook ជាអ្នកអង្គុយស្ដាប់ទាំងភ្លាំងភ្លឹកសម្លឹងទៅមុខតូចច្រមិចមិនដាក់។ បទភ្លេង slow dancing ត្រូវបានប្រគុំឡើង តែគួរឲ្យស្ដាយដែលគ្មានអ្នករាំ។

🎶Maybe we could be
Slow dancing until the morning
We could be
Romacing the night away, yeah🎶

មួយឃ្លាចុងក្រោយ មុននឹងចម្រៀងត្រូវបានបញ្ចប់ ស្របពេលដែលស្នាមញញឹមរាងសង្ហាក៏បានបង្ហាញឡើងមកព្រមជាមួយនឹងស្នូរទះដៃរបស់នាយ។

«ហិហិ យ៉ាងម៉េចដែរ»រាងតូចញញឹមស្រស់ ងាកមកសួរបុរសក្បែរដៃដែលអង្គុយអោបស្មារបស់ខ្លួនយ៉ាងទំនង ដោយខាងមុខរបស់នាយក៏នៅមានស្រាមួយដបដាក់បញ្ឈរផងដែរ។

«ពូកែណាស់!!»

«មិនហ៊ានទទួលទេ ព្រោះខ្ញុំមិនមែនជាតារាចម្រៀង»

«តែក៏ចាត់ទុកថាគ្រាន់បើ មិនគិតថាយើងកំពុងតែលង់ជាមួយនឹងសម្លេងឯងទេឬ?»

«ពិតមែនហេស៎? លេងសើចទេដឹង»

«មើលមកយើងជាមនុស្សដែលចូលចិត្តលេងសើចតាំងពីពេលណា»

«តាំងពីពេលដែលខ្ញុំនៅក្បែរលោក»សម្ដីឡេះឡោះជាមួយនឹងសម្លេងសើចដ៏សែនក្រម៉េចក្រមើម បន្លឺឡើងឱ្យរាងក្រាស់សើចតាម។ តែក៏ពិត Jungkook ពីមុនមិនមែនបែបនេះ នៅមុខមហាជននាយប្រៀបបាននឹងរាជបុត្ររបស់គ្រប់គ្នា នរណាក៏មើលមកនាយជាបុរសឥតខ្ចោះ មានទាំងសមត្ថភាពនិងរូបសម្បត្តិ ជាមនុស្សដែលមិនចេះប្រកាន់ច្រើនហើយក៏រួសរាយចិត្តល្អថែមទៀត តែគ្មាននរណាដឹងទេថានោះគ្រាន់តែជាស្រោមមុខរបស់បុរសឈាមត្រជាក់ម្នាក់នេះប៉ុណ្ណោះ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now