មួយថ្ងៃជាពីរថ្ងៃពួកគេតែងតែមកអើតម្ដង ជាពិសេសនៅពេលយប់ស្ងាត់ ពួកឃាតករសុីឈ្នួលដូចជាពួកគេជំនាញខ្លាំងណាស់ខាងជើងដើរយប់។ ក្រុមបងធំដែលមានម៉ូតូប្រាំ គ្នាមិនក្រោមដប់នាក់ជាងឡើយ ដើរក្រវែលភូមិគ្រឹះដែលគេទុកចោល ដូចគ្មានមនុស្សស្នាក់នៅ។
«លោកបង ខ្ញុំថាចូលទៅខាងក្នុងល្អដែរទេ?»
«ចូលយ៉ាងម៉េច? មានតែផ្លោះរបង»
«តែខ្ញុំថាមិនបាច់ទេដឹង ស្ងាត់ជ្រងំបែបនេះប្រហែលជាគេដូរផ្ទះហើយ»
«ទោះដូរទៅដល់ទីណា ក៏ត្រូវតែសុើបឱ្យដឹងដែរវុើយ»លុយច្រើនសន្ធឹក បើពួកគេសម្រេចការងារលើកនេះបាន មិនខ្វះទេលុយទិញថ្នាំ គ្រឿងសុីចុក សប្បាយមួយអស់ដៃតាមបែបយុវវ័យ បែបនេះហើយត្រូវតែខ្នះខ្នែងបន្តិច។
«បើចង់ដឹងខ្លាំងយ៉ាងនេះ ហេតុអីមិនសួរខ្ញុំ?»ខណៈដែលក្រុមបងធំកំពុងតែឆ្លេឆ្លានៅកណ្ដាលអាធ្រាត្រយប់ស្ងាត់ ស្រាប់តែមានសម្លេងមួយបន្លឺឡើងពីក្រោយខ្នងឱ្យពួកគេរហ័សងាកទៅរក តែក៏ត្រូវផ្សែងពណ៌សហោះបុកផ្ទៃមុខបណ្ដាលឱ្យទន់ខ្លួនសន្លប់ភ្លាមៗ។
ក្មេងអន្តពាលដែលល្បីរន្ទឺថាប៉ូលិសរកដានមិនបាន បែរជាមកជាប់អន្ទាក់របស់ក្រុមអង្គរក្សអាវខ្មៅទាំងនេះទៅវិញ។ មនុស្សវ័យជំទង់ដប់បីនាក់ត្រូវបានគេនាំមកកាន់ឃ្លាំងនៅឯកំពង់ផែដែលស្គាល់ច្បាស់ថាជាកន្លែងរបស់លោកស្រី Jeon។ ពួកគេត្រូវបានចាប់ចងផ្អោបគ្នានឹងបង្គោលដែក ទាំងដែលម្នាក់ ៗនៅសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។ អ្នកជាកូនចៅមិនរារែករហ័សរាយការណ៍ទៅកាន់ Kimo ទាំងដែលស្មើនេះគឺម៉ោងជិតដប់ទៅហើយ។
«លោកបង Kimo ចង់ឱ្យខ្ញុំធ្វើយ៉ាងម៉េចចំពោះពួកវា»
«យាមកាមឱ្យល្អទៅ រង់ចាំទាល់តែចៅហ្វាយឡើងទៅកូរ៉េដោយផ្ទាល់»
«បាទ លោកបង!!»
«កុំភ្លេចថតភស្តុតាងដែលឯងរកបានទាំងប៉ុន្មាន ផ្ញើមកឲ្យយើងផង»
«បាទ ខ្ញុំដឹងហើយ!!»អ្នកជាកូនចៅទទួលដឹង មុននឹងប្រព័ន្ធទូរស័ព្ទត្រូវបានផ្ដាច់។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...