ក្នុងក្លឹបរាត្រីហុំព័ទ្ធដោយពន្លឺភ្លើងភ្លឺផ្លេក គួបផ្សំជាមួយនឹងសម្លេងកងរំពងចេញពីធុងបាស់ដែលកំពុងចាក់យ៉ាងកក្រើក ។ មនុស្សម្នារាំរែកស្រែកហ៊ោររំសាយទុក្ខ ប្ដូរអារម្មណ៍មកជាសប្បាយទៅតាមបរិយាកាស ម្នាក់ៗឡើងក្រលែងបញ្ចេញរាងជាមួយនឹងដៃគូ ដោយមិនខ្វល់ពីក្រសែភ្នែកមនុស្សជុំវិញអ្វីបន្តិច ។
ខណៈដែលគ្រប់គ្នាកំពុងតែរីករាយ នៅតុឯជ្រុងខាងនេះវិញ កំពុងតែមានអ្នកកម្លោះដែលអង្គុយពិបាកចិត្តចាក់ស្រាផឹករំសាយកង្វល់ ដោយមានមិត្តពីរនាក់ជាអ្នកកំដរ។ ពេលពិបាកចិត្តស្រានេះហើយជារបស់បន្ធូរអារម្មណ៍។
«ឯងលាក់រឿងនេះពី Natsu មិនបានទេ»Seijun នាយកម្លោះរូបរាងសង្ហា អង្គុយគងទាក់ខ្លា ព្រមទាំងប្រលេះលេវអាវពីគ្រាប់បញ្ចេញដើមទ្រូងហាប់ណែនបង្អួតភ្នែកអ្នកផងអោយលួចដៀងភ្នែកសម្លឹងគេមិនដាក់។
«ឯងចង់អោយយើងធ្វើយ៉ាងម៉េច? ប្រាប់នាងឬ? ឆ្កួតបំផុត»Jungkook ស្រ្តេសសឹងមួយម៉ោងមកហើយ ដោយសារតែដេកមិនលក់ក៏ចេញមកក្លឹបបបួលមិត្តមកកំដរផឹកនេះឯង។
«ធ្វើបែបនេះដូចសម្លាប់ Natsu យ៉ាងចឹង»Chaisa នារីសោភា ក្នុងរាងកាយសិចសុីតាមចំណូលចិត្ត បបូរមាត់ក្រហមហើបឡើងជួយបញ្ចេញមតិដល់មិត្តដែលកំពុងលំបាក។
«ចឹងចង់ទុកឱ្យព័ត៍មានជាអ្នកប្រាប់ឬ? មុននឹងក្រោយដល់ថ្ងៃរៀបការច្បាស់ជាល្បីផ្អើលប្រទេសមិនខាន»Seijun
«យើងមិនចង់រៀបការនឹងគេទេ»Jungkook ស្រដីទាំងដៃក៏ក្រវីកែវស្រាតិចៗទាំងចិត្តមិនស្ងប់។
«តែឯងគ្មានជម្រើសទេ»Seijun
«បើលោកមិនចង់ការ កុំបង្ខំខ្លួនឯងអី»
«នាងឆ្កួតទេហេស៎ ធ្វើបែបនេះ Natsu ច្បាស់ជាមានបញ្ហាមិនខាន»
«ចុះលោកគិតថាប្រាប់នាងហើយ Natsu នឹងសប្បាយចិត្ត នាងមានតែខូចចិត្តលើសដើម»
«តែក៏ប្រសើរជាងផ្ដាច់ផ្លូវរបស់នាងមិនអោយដើរដែរ ក៏ដឹងថា Natsu ជាក្មេងកំព្រា បើអត់ពីសិល្បៈតើនាងរស់យ៉ាងម៉េច?» អ្នកទាំងពីរចាប់ផ្ដើមតឹងសរសៃកដាក់គ្នា ភ្នែកសម្លឹងសម្លក់ដោយការស្អប់ ប្រៀបដូចជាសត្រូវនឹងគ្នាតាំងពីពេលណាមកយ៉ាងចឹង។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...