Part 59 : បងគ្មានថ្ងៃដោះលែងអូនជាដាច់ខាត

3.2K 319 24
                                    

អ្នកដែលនិយាយអាចមិនទទួលអារម្មណ៍អ្វី ប៉ុន្តែអ្នកដែលស្ដាប់ ប្រៀបបាននឹងគេយកកាំបិតមកចាក់ចំទ្រូងយ៉ាងដូច្នោះ វាឈឺអួលរហូតហើបមិនចង់រួច។

«Tae... អូននៅខឹងបងឬ? បងដឹងថាអ្វីដែលបងធ្វើគឺឃោរឃៅ ប៉ុន្តែបងគ្រាន់តែចង់ការពារអូនប៉ុណ្ណោះ»

«ប៉ុន្តែខ្ញុំមិនត្រូវការ បើដើម្បីតែខ្ញុំម្នាក់ ធ្វើឲ្យលោកសម្លាប់មនុស្ស អញ្ជឹងលោកសម្លាប់ខ្ញុំដែរទៅ លោកនឹងមិនហត់តាមការពារខ្ញុំតទៅទៀត»

«បងមិនដែលហត់ទេ Tae បងមានតែរីករាយដែលអាចការពារអូន ការពារមនុស្សដែលបងស្រឡាញ់ វាជាអ្វីដែលបងចង់ធ្វើបំផុត»

«ចុះហេតុអីចាំបាច់សម្លាប់មនុស្សដែរ តើកំហុសពួកគេធ្ងន់កម្រិតណាទើបមិនអាចលើកលែងបាន? ឬក៏ដើម្បីតែបំពេញអំណាចនិងមហិច្ឆតា ទើបលោកយកជីវិតអ្នកដទៃធ្វើជាការគម្រាម?»រាងតូចដែលទើបនឹងងើបពីសន្លប់ បែរជាប្រឹងក្រោកមកស្រែកប្រឆាំងនឹងមនុស្សធំ ដើម្បីបញ្ចេញហេតុផលរៀងខ្លួន។ ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់ ហេតុអ្វីនាយបែរជាទុកដូចជាល្បែងកំសាន្តទៅវិញ?

«អំណាចនិងមហិច្ឆរាបងមានស្រាប់ហើយ តែកាលដែលបងធ្វើព្រោះពួកគេសមនឹងស្លាប់ ឬអូនមិនដឹងទេថាបងខ្លាចបាត់បង់អូនប៉ុណ្ណា? ទោះសម្លាប់មនុស្សមួយផែនដីនេះដើម្បីការពារតែអូនម្នាក់ក៏បងហ៊ានធ្វើដែរ Tae...»នាយធ្លាប់ឈឺចាប់នឹងស្នេហាចាស់ម្ដងរួចមកហើយ ទើបមិនចង់ខកចិត្តនឹងជីវិតគូម្ដងទៀត អ្វីដែលនាយស្រឡាញ់ នាយហួងហែងណាស់ សូម្បីតែស្នាមរបួសបន្តិចក៏នាយមិនចង់ឲ្យកើតមានទៅលើគេផង។ ចុះពួកអស់នោះសំអាងអ្វីទើបហ៊ានមកប៉ះពាល់មនុស្សរបស់នាយ។

«លោកដែលសួរខ្ញុំទេថាពេញចិត្តឬអត់ Jung? លោកគិតថាខ្លួនឯងធ្វើត្រូវហើយ តែខ្ញុំដែលជាដើមហេតុតែងបន្ទោសខ្លួនឯងមករហូត បើសិនជាអាចបង្វិលពេលវេលាថយក្រោយ ខ្ញុំសុំមិនស្គាល់លោកទេ Jungkook !!»សម្ដីដែលប្រៀបបាននឹងកាំបិត ទោះបីជាគ្មានរូបរាងប៉ុន្តែវាអាចចាក់ទម្លុះបេះដូងមួយនេះឱ្យបែកខ្ទេចខ្ទីជាបំំណែក។ Jungkook ហើបមាត់ហាស្ដីលែងចេញ បានត្រឹមយកដៃខ្ទប់កម្សួលច្រមុះដែលធ្វើឱ្យនាយអួលដើម.កនិយាយតបតលែងបាន។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now