ថ្ងៃថ្មីបានចូលមកដល់ Tae ត្រូវក្រោកតាំងពីព្រឹកដើម្បីរៀបចំសម្លៀកបំពាក់ឱ្យប្ដី ឯវ៉ាលីគេវិញនៅមិនទាន់បានរើចេញនៅឡើយ ដូច្នេះមិនសូវជាពិបាកប៉ុន្មានទេ។ ក្រោយពីស្រស់ស្រូបអាហាររួច ក៏ត្រូវធ្វើដំណើរបន្តមកកាន់រីសតនៅឯ Honshu ឃើញថាទីនេះមានមនុស្សច្រើនពិតមែន ដែលសំខាន់កាន់តែជាប់ចិត្តជាមួយនឹងទេសភាពនៃផ្ទៃសមុទ្រនៅខាងក្រោយរីសតនេះ។
«ទីនេះពិតជាស្អាតណាស់ តើពួកយើងនឹងត្រូវស្នាក់នៅប៉ុន្មានថ្ងៃ?»Tae ចេញមកឈរនៅវាលខាងក្រៅមើលទៅផ្ទៃទឹកដែលខៀវស្រងាត់ ជាមួយនឹងភ្នំអមបណ្ដាក់គ្នាមិនដាច់។
«មិនដឹងទេ ស្ថិតនៅលើការងារ»Jungkook ឆ្លើយកំបុតៗខណៈដែលដៃរវល់នឹងចុចទូរស័ព្ទមិនឈប់។
«នៅឱ្យយូរបានទេ ខ្ញុំជាប់ចិត្តនឹងទីនេះណាស់»
«យើងមកធ្វើការ មិនមែនមកដើរលេង»
«ហូយ៎...ខ្ញុំដឹងតើ គ្រាន់តែចង់សម្រាកលំហែកាយ គយគន់សម្រស់របស់ធម្មជាតិបន្តិច បើលោកមិនអនុញ្ញាតក៏មិនអី»Tae មុខស្អុយដាក់ខ្លួនអង្គុយចុងគ្រែក្បែរគេ សម្លឹងមើលទៅមនុស្សដែលកំពុងចុចខលទៅអ្នកណាមិនដឹង។
«កុំបូបាច់ បើទំនេររៀបចំសម្លៀកបំពាក់ទៅ»រាងក្រាស់ស្រដីចប់ ក៏ដើរចេញទៅវាលខាងក្រៅម្ដងដើម្បីនិយាយទូរស័ព្ទ ទុកនាយតូចអោយធ្វើមុខឆ្ងល់ម្នាក់ឯង រៀបចំសម្លៀកបំពាក់? នាយនៅគេងទីនេះដែរហេស៎? ក្ដៅខ្លួនទេដឹង។
«អេ៎ នេះលោកនៅគេងបន្ទប់ជាមួយខ្ញុំហេស៎ មិនទៅគេងបន្ទប់ផ្សេងទេឬយ៉ាងម៉េច»
«និយាយច្រើនណាស់ បើចង់ប្ដូរ ទៅប្ដូរខ្លួនឯងទៅ»Jungkook ដកឃ្លាពីការនិយាយទូរស័ព្ទបន្តិចងាកមកស្ដីថាអោយរាងតូច តែក៏បង្កជាភាពងឿងឆ្ងល់ដល់ខ្សែទូរស័ព្ទម្ខាងទៀតជាខ្លាំង។
{សម្លេងអ្នកណា?}
«គ្មានអីទេ សម្រេចថាបន្តិចទៀតជួបគ្នា»ប្រព័ន្ធទូរស័ព្ទត្រូវបានផ្ដាច់ រាងក្រាស់ទម្លាក់ទូរស័ព្ទចុះ មុននឹងបែរមករកមនុស្សដែលមាត់ប៉ប៉ាច់មុននេះ កំពុងតែរៀបចំសម្លៀកបំពាក់ដាក់ចូលទូរ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
عاطفيةតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...