Part 48 : ជីវិតរបស់អូនជារបស់បង

2.8K 277 13
                                    

     ឡានឈប់សឹងមិនទាន់ កាយតូចត្រូវប្ដីអូសដៃត្រណាត់ត្រណែងចេញពីក្នុងឡានឡើងទៅបន្ទប់ អ្នកបម្រើផ្អើលមើលឈូរឆរទាល់តែត្រូវមាត់របស់ Kimo ទើបម្នាក់ៗបំបែកគ្នាទៅធ្វើការងារអស់។

    បែរមកកាន់បន្ទប់បួនជ្រុងដែលលឺតែសម្លេងឈ្លោះប្រកែក ម្នាក់ៗតំឡើងសរសៃរ.កយកត្រូវរៀងខ្លួន ធ្វើឱ្យផ្សែងប្រែក្លាយជាភ្លើងត្រឹមមួយរំពេច។

«អូនចង់ឱ្យបងនិយាយប៉ុន្មានដងទៀត? អូនធ្លាប់ស្ដាប់សម្ដីបងខ្លះដែរទេ Tae?»ទឹកមុខដែលក្រហមច្រាល ឡើងសរសៃររវាម បញ្ជាក់ពីកំហឹងដែលកំពុងតែដុតរោលនាយយ៉ាងសន្ធោសន្ធៅនៅពេលនេះ។

«លោកកុំហួសហេតុពេកបានទេ គេប្រាប់ហើយថាជាមិត្ត ឬខ្ញុំមិនអាចមានមិត្តជាមួយនឹងអ្នកដទៃទេ បើគ្រាន់តែជូនមកផ្ទះក៏មិនបានដែរនោះ ចាំថ្ងៃក្រោយខ្ញុំដើរមក កុំឱ្យលោកពិបាកខឹងនាំតែខូចអារម្មណ៍»

«អូនស្គាល់វាយូរប៉ុណ្ណា? ស្និទ្ធស្នាលនឹងគ្នាយ៉ាងនេះឬ? កូនចៅមានពេញភូមិគ្រឺះហេតុអ្វីមិនប្រើ? អូនទុកចិត្តគេប៉ុណ្ណា ទើបដល់ថ្នាក់ឱ្យគេជូនមកដល់ផ្ទះបែបនេះ»

«គ្រាន់តែជូនមកផ្ទះ មិនមែនឡើងគ្រែទេ លោកធ្វើដូចជារឿងធំដុំណាស់អញ្ជឹង លោកឃើញខ្ញុំធ្វើអ្វីដែលក្បត់នឹងលោកឬនៅ ទើបមកជះកំហឹងលើខ្ញុំបែបនេះ? លោកធ្លាប់ជឿជាក់លើខ្ញុំខ្លះឬអត់?»

«បងជឿអូន តែបងមិនទុកចិត្តវា បងមិនចង់ឱ្យអ្នកផ្សេងមកស្និទ្ធនឹងអូនទេ បងទទួលស្គាល់ដែលបងប្រច័ណ្ឌ តែបងធ្វើព្រោះមិនចង់បាត់បង់អូនម្នាក់ទៀត»អតីតកាលជាបទពិសោធន៍ បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជាមួយនឹង Natsu ហើយ ធ្វើឲ្យនាយខ្លាចបំផុត នៅសុខៗត្រូវបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ដោយមិនដឹងខ្លួន។ 

«គ្មានអ្នកណាអាចយកខ្ញុំចេញពីលោកទេ Jung  ប៉ុន្តែព្រោះតែទង្វើរបស់លោកទៅវិញទេដែលជាអ្នកច្រានខ្ញុំឱ្យចេញឆ្ងាយពីលោកនោះ បញ្ឈប់ទៅ Jungkook មុនពេលដែលខ្ញុំស្អប់លោកខ្លាំងជាងនេះ»ស្រឡាញ់ទើបទ្រាំ ចុះបើឆ្អែតឆ្អន់ហើយតើបន្តដើម្បីអ្វី? ស្នេហានេះហាក់គ្មានក្ដីសុខដូចអ្វីដែលគេរំពឹងទុកឡើយ មនុស្សមិនយល់ពីគ្នា ទោះបន្តទៅមុខទៀតក៏បានតែប៉ុណ្ណឹង។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now