Part 12 : ព្រួយបារម្ភ

2.4K 158 8
                                    

ប្រហែលជាកន្លះម៉ោងក្រោយ ភ្លើងក៏បានត្រឡប់មកវិញជាធម្មតា ដោយសារតែមានខ្យល់បក់ខ្លាំងទើបបណ្ដាលឲ្យប៉ះពាល់ដល់អគ្គិសនី។ ពេលនេះក៏យប់អាធ្រាតណាស់ដែរ។ មនុស្សដែលខ្លាចញ័រខ្លួនចំប្រប់មុននេះក៏ត្រូវគេអៀវត្រឡប់មកវិញ ព្រោះតែមុតនឹងមេឃឈើដែលងាប់ កំឡុងពេលដែលគេរត់តាមពីក្រោយរាងក្រាស់។

«ស្ងាត់បែបនេះក៏ល្អ»Jungkook ដៀងភ្នែកសម្លឹងទៅមាឌតូចដែលលង់លក់នៅលើស្មារបស់ខ្លួន ដោយសារតែងងុយ។ រាងក្រាស់បានត្រឹមនាំកាយប្រពន្ធត្រឡប់មកបន្ទប់វិញ ដាក់អោយគេគេង មុននឹងខ្លួនឡើងទៅតាមក្រោយ។

«សង្ឃឹមថាអ្វីដែល Chaisa និយាយមិនមែនជាការពិត មិនដូច្នោះយើងនឹងស្អប់ឯងអស់មួយជីវិត»Jungkook ពោលឡើងខណៈដែលដាក់កាយតូចឱ្យគេងកើយដើមដៃរបស់ខ្លួន លួចផ្ដិតស្នាមថើបលើថ្ងាសរបស់គេថ្នមៗ។ នាយមិនដែលស្អប់ Tae គ្រាន់តែខឹងមួយពេលៗដែលគេចូលមកធ្វើជាចំណែកលើស ប៉ុន្តែបន្ទាប់ពីស្អែកនេះ គ្រប់យ៉ាងនឹងក្លាយជាបែបណាស្ថិតលើភស្តុតាងជាក់ស្ដែងដែលនាយរកឃើញប៉ុណ្ណោះ។
៙ ៙ ៙

ព្រលឹមស្រាងៗ Jungkook ក្រោករៀបចំខ្លួនឡើងយន្តហោះ ទាំងមិនដាស់អ្នកជាប្រពន្ធប្រាប់ជាដំណឹង ទុកត្រឹម note តូចមួយនៅលើតុ រួចក៏ចាកចេញទៅ។ បក្សីស្លាបដែកដែលហោះបកមកប្រទេសកូរ៉េខាងត្បូង ទាំងម៉ោងប្រាំពីរព្រឹក នៅត្រូវធ្វើដំណើរបន្តទៅដេហ្គូ នឹងឈាងចូលទៅភោជនីយដ្ឋាន Kim Daegu ដើម្បីស្រស់ស្រូបអាហារពេលព្រឹកតែម្ដង ទាស់ត្រង់ថានាយមិនមែនមកបាយព្រឹកតែម្យ៉ាងតែចង់សុើបអោយគ្រប់ជ្រុងជ្រោយច្រើនជាង។

ក្រលេកមកអ្នកដែលរស់នៅប្រទេសជប៉ុនតែឯងឯណេះវិញ ក្រោកមកបាត់ប្ដីក៏មិនដឹងជាទៅណា តែនាយបានទុកកូនក្រដាសតូចមួយដែលសរសេរថា៖

ពេលក្រោកមកត្រូវញុាំបាយនិងលេបថ្នាំ កុំភ្លេចលាងរបួសរបស់ឯងផង យើងមានធុរៈអាចនឹងយប់ជ្រៅទើបត្រឡប់មករីសតវិញ។

«ហិហិ ទទួលបញ្ជាលោកប្ដី»ត្រឹមសម្ដីតាមក្រដាស តែហាក់ធ្វើឱ្យមាឌល្អិតរំភើបចិត្តខុសធម្មតា នេះនាយបារម្ភពីគេឬ? ហេតុអ្វីក៏មានអារម្មណ៍ថាកក់ក្ដៅយ៉ាងនេះ។ Tae ក្រោកឡើងរៀបចំខ្លួនដើម្បីចេញទៅរកអាហារដ្ឋាន តែក៏មានបុគ្គលិកបើកឡានមកទទួលដល់កន្លែងដែលទាំងនេះគឺទទួលបញ្ជាពី Jungkook ហ្នឹងឯង។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now