ទ្រនិចនាឡិកាចង្អុរដល់ម៉ោងប្រាំបួនកន្លះ ថ្ងៃក៏រះកម្ពស់ចុងដូងទៅហើយ តែកុំមើលរាងតូចដែលកំពុងតែគេងមមីមមើបើកភ្នែកមិនរួច ហាក់ដូចជាបាក់កម្លាំងខ្លាំងណាស់។
«ហឹម...»សម្លេងក្រហឹមចេញពីបំពង់កមាឌល្អិត បន្ទាប់ពីទទួលដឹងនូវភាពផ្សាក្រហាយត្រង់បាតជើងដែលកំពុងតែមានរបួស។ ត្របកភ្នែកស្ដើងបើកឡើងសន្សឹមៗ ព្រមដោយម្រាមដៃតូចៗលើកមកញីភ្នែកអោយស្វាងស្រឡះជាងមុន។ Tae បើកភ្នែកក្រលេកមើលទៅជុំវិញបន្ទប់ក៏ប្រទាក់នឹងរាងសង្ហាដែលកំពុងតែរុំរបួសជើងអោយខ្លួន។
យប់មិញរវល់តែកំដៅម៉ាស៊ីន ភ្លេចគិតពីរបួសមាឌតូចដែលហូរឈាមមកមិនដាច់ ទើប Jungkook រួសរាន់សម្អាតកាយឱ្យខ្លួននិងប្រពន្ធ រួចក៏រៀបចំស្លៀកពាក់ និងលាងរបួសឱ្យគេសាជាថ្មី។
«Jung...»Tae បង្ហើបសំនៀងថ្នមៗហៅទៅកាន់ប្ដី ស្របពេលដែលរាងក្រាស់រុំជើងអោយគេរួចល្មមទើបរៀបចំសម្ភារៈទុកវិញ។
«ល្មមក្រោកហើយ កុំរវល់តែដេកកម្ជិល ការងារនៅរង់ចាំច្រើនណាស់»
«ហឹម ខ្ញុំក្លាយជាបែបនេះដោយសារអ្នកណា? មិនមែនមកពីលោកជាមនុស្សដែលគ្មានហេតុផលទេហេស៎?»Tae ដែលមិនទាន់នឹងជាស្រួលបួលផង បែរជាក្រោកអង្គុយស្រដីតតាំងនឹងគេមិនអោយបាត់មួយម៉ាត់។
«ឯងថាឱ្យអ្នកណា?»
«ថាឱ្យលោកហ្នឹង!!»កាយតូចចិត្តសឿងឆ្លើយយ៉ាងលឿនទាំងមិនគិត Jungkook ក្ដៅស្លឹកត្រចៀកងឿង ដាក់ខ្លួនមកក្បែរគេដោយប្រើដៃទាំងទ្វេរឃាំងគេជាប់នៅកណ្ដាល។
«យើងគ្មានហេតុផលត្រង់ណា? យើងគ្រាន់តែការពារអ្វីដែលជារបស់យើងប៉ុណ្ណោះ ឬឯងមិនមែន? កុំឲ្យមានពាក្យចចាមអារ៉ាមលេចលឺថាឯងប្ដីពីរឱ្យសោះ នាំឲ្យអាប់អោនដល់កិត្តិយសគ្រួសាររបស់យើង»
«ខ្ញុំមិនមែនជាមនុស្សដូចដែលលោកគិត ខ្ញុំក៏ចេះស្រឡាញ់កិត្តិយសដូចគ្នា»
«បើចឹងក៏ចេះរក្សាផងទៅ ព្រោះយើងមិនចង់យកដៃទៅប្រលាក់ឈាមពួកអាប្រុសល្មោភកាមអស់ទាំងនោះទេ»កែវភ្នែកខ្មៅក្រិប សម្លឹងរាងតូចមិនដាក់បញ្ជាក់គេយ៉ាងច្បាស់ថានាយមិនបានលេងសើច។ Jungkook Kyota Masashi ជាមនុស្សដែលកំណាញ់និងហួងហែងបំផុតជាពិសេសគឺរបស់ដែលនាយស្រឡាញ់។ រួចចុះ Taehyung ? ហេតុអ្វីនាយចាំបាច់ហួងហែងនឹងគេដែរ?
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...