សម្ដីហូរហែរចាក់ទឹកមិនលិចជាមួយនឹងមិត្ត ដើរលេងសប្បាយជាមួយនឹងក្មេងៗក្នុងមណ្ឌល ក៏ជួយអោយអារម្មណ៍របស់គេប្រសើរឡើងបានមួយកម្រិត។
«ហឺយ ហត់ណាស់!!»ឈិជី ដាក់ខ្លួនអង្គុយទៅលើបង់ដកដង្ហើមហត់គឃូស មើលទៅក្មេងៗដែលស្ររទៅថ្នាក់រៀនវិញ ព្រោះដល់ម៉ោងបំប៉នបន្ថែមហើយ។
«ហត់ឯណា សប្បាយទៅវិញទេ»ខុសពី Tae បែរជាញញឹមមើលទៅក្មេងៗដែលគួរឱ្យស្រឡាញ់ នាំគ្នាចូលទៅរៀនវិញ មើលទៅស្ដាប់បង្គាប់ល្អណាស់។
«ឯងទើបនឹងមកលើកដំបូងអញ្ជឹងហើយ សាកនៅពីរបីឆ្នាំដូចយើងទៅមើល ធានាថាពួកគេក្រឡុកដល់រកផ្លូវទៅផ្ទះវិញលែងឃើញមិនខាន»
«ហាស់ៗ ទ្រាំទៅ ក្រែងជាអ្វីដែលឯងស្រឡាញ់មិនចឹង ដាក់ចិត្តថាជួយក្មេងហើយ កុំរអ៊ូច្រើនអី»
«អឺៗ យើងចេះតែរអ៊ូរឱ្យធូរចិត្តទេ ឯងចាំនៅទីនេះហើយ យើងទៅយកទឹកមកឱ្យ»ឈិជី ក្រោកចេញពីបង់ចូលទៅខាងក្នុងសាលធំដែលគេរៀបចំយ៉ាងស្អាត ព្រោះជាកន្លែងសម្រាប់គោរពសក្ការបូជា ដែលភាគច្រើនគឺដូនចាស់ដែលចូលចិត្តមកតាំងសមាធិឬក្មេងៗក៏អាចមកគេងលេងបានដូចគ្នា។
Tae អង្គុយគយគន់ទេសភាពជុំវិញ ទាំងខួរក្បាលគិតពីវាសនារបស់ខ្លួន។ តើគួរនិយាយថាសំណាងដែរទេ? បើគិតៗទៅគេក៏ជាក្មេងកំព្រា ម្ដាយបានលាចាកលោកបន្ទាប់ពីផ្ដល់កំណើតដល់គេរួច គួរតែដឹងគុណដល់លោកគីមដែលបានរើសគេមកចិញ្ចើម ផ្ដល់ឱ្យគេនូវជីវិតថ្មីដែលប្រសើរជាងអ្នកដទៃ ប៉ុន្តែពេលនេះគាត់លែងនៅជាមួយគេទៀតហើយ មេឃដីហាក់ដូចជាគ្មានមេត្តាចំពោះជីវិតតូចទាបដូចជាគេទាល់តែសោះ។
ទឹង~ ភ្លាមនោះស្រាប់តែសម្លេងសារបានបន្លឺឡើងពីក្នុងទូរស័ព្ទដាស់ស្មារតីមនុស្សដែលកំពុងលន្លង់លន្លោចតាមខ្យល់ ឱ្យបែរមកចាប់អារម្មណ៍នឹងសម្លេងសារមួយនេះវិញ។
ប្រកែកគ្នាមួយព្រឹក មិនមែនបុរសមាត់អាក្រក់នោះផ្ញើសារមករករឿងគេបន្ថែមទេដឹង។ Tae ដកទូរស័ព្ទយកមកមើលឃើញមាន line អ្នកណាមិនដឹងផ្ញើមកដោយលេខមិនស្គាល់ តែបើមើលឱ្យជាក់វាមានឈ្មោះនៅលើនោះ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Lãng mạnតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...