មានឈ្មោះជាម្ចាស់ជំនួញទាំងមូល នាយប្រាកដជាមិនធ្វើអ្វីដែលខាតប្រយោជន៍ទេ បោកប្រពន្ធមកលើកនេះបានចាត់ទុកថាជាសំណាងដែលនាយអាចរកហេតុផលសមរម្យមួយឱ្យ Tae ត្រឡប់មកដោយមិនបង្ខំ។
Jungkook នាំរាងតូចមកផ្ទះដោយមិនប្រាប់រាងចំណាស់ជាមុន ទុកឲ្យគាត់ឃើញដោយផ្ទាល់ភ្នែកថានាយនាំនរណាមក។
«លោកប៉ា! អ្នកម៉ាក់! ជម្រាបសួរ...»នាយតូចសមសួន ពោលហៅមនុស្សចាស់ព្រមជាមួយនឹងដៃដែលលើកសំពះឱនកាយយ៉ាងថ្លៃថ្នូរ ខុសពីកូនបង្កើតដែលរវល់តែញញឹមគ្មានខ្វល់រឿងគួរសមដាក់ពួកគាត់អ្វីបន្តិច។
«Tae!!»បែរមកលោកស្រី Miyu ឯណេះ កាលបើបានឃើញកូនប្រសារសំណព្វ ក៏ស្រដីហាក់គាំង មុននឹងស្រវាមករកកាយតូចដែលកំពុងឆ្ពោះមកកាន់។
«បាទ អ្នកម៉ាក់សុខសប្បាយទេ!!»
«ម៉ាក់សុខណាស់កូន តែនេះជា Tae ពិតមែនហ្អី ហៃយ៉ា... ឱ្យម៉ាក់មើលបន្តិច ទៅនៅម្នាក់ឯងមានស្រកសាច់ឬអត់នេះ»Miyu ចាប់បង្វែរគេឆ្វេងស្ដាំ មើលគ្រប់ចន្លោះក្រែងលោប៉ះពារអ្វីដល់កូនប្រសារគាត់ ជាហេតុឱ្យ Tae សើច តែក៏មានអារម្មណ៍ថាកក់ក្តៅមកព្រមគ្នា។
«អូន! មើលអីមើលយ៉ាងនេះ កូនគេវិលមុខហើយ»
«ក៏អូនចង់ពិនិត្យ កូនអូនទៅរស់នៅឆ្ងាយតែឯង មិនដឹងថាជួបការលំបាកអ្វីខ្លះ Tae ហា៎...មកលើកនេះមិនបាច់ត្រឡប់ទៅវិញទេ នៅទីនេះជាមួយពួកយើងហើយ កូននៅឆ្ងាយម៉ាក់មិនស្ងប់ចិត្តទេ»
«ម៉ាក់! កុំបារម្ភថាកូនប្រសារម៉ាក់រត់អី ព្រោះមកលើកនេះ Tae ត្រៀមខ្លួនជាស្រេចដើម្បីយកអាច្រមក់ទុកឲ្យម៉ាក់ប្រលែងលេងនោះអី»សម្ដី Jungkook ធ្វើឱ្យ Tae គាំង ញញឹមលែងសម ខុសពីលោកស្រី Miyu ដែលញញឹមខ្ជឹប បិទមាត់លែងជិត។
«ពិតមែនហ្ហេស៎»
«បងនិយាយអីហ្នឹង!!»Tae ខាំមាត់ដាក់មនុស្សកំហូច គេនិយាយពីពេលណាថាត្រៀមខ្លួន?
«អា៎ កុំទាន់ប្រកែកគ្នា ឆាប់ទៅអង្គុយសិនទៅ»Miyu ដឹកដៃនាយតូចមិនឱ្យឃ្លាតចូលមកអង្គុយលើសាឡុង តាមដោយរាងក្រាស់កៀកប្រកិត។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...