Part 37 : ពួកយើងរស់នៅរៀងខ្លួនគឺល្អបំផុតហើយ

3.1K 267 11
                                    

«ទោះបីជាលោកមើលថែការពារនាងយ៉ាងណា ក៏នាងគ្មានថ្ងៃរួចពីក្រញាំរបស់ខ្ញុំដែរ ហើយអ្នកបន្ទាប់...គឺជាវានេះហើយ!!!!»សម្រែកដ៏ខ្លាំងក្លារបស់ Chaisa បន្លឺឡើងយ៉ាងខ្ទរខ្ទារ បង្ហាញពីមហិច្ឆិតានៃកំហឹងដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងចិត្តរបស់នាង។

«នាងធ្វើអី Natsu?»ចិញ្ចើមក្រាស់ខ្មឹកចាប់ផ្ដើមរួញចូលគ្នា វិវេកគិតពីសម្ដីរបស់នារីដូចជាធ្លាប់ចងគុំនំនឹងអ្នកណា ប៉ុន្តែទង្វើដែលនាងធ្វើវាពិតជាសាហាវលើសពីការស្មាន។

«ហ្ហឹស ក៏ខ្ញុំសម្លាប់វាដោយផ្ទាល់ដៃនោះអី មនុស្សស្រីដែលលោកការពារបំផុតនៅតែមិនអាចរស់បាន ហើយមករំពឹងការពារអាក្មេងម្នាក់នេះ លោកគិតថាលោកអាចឬ? អឹក-ខឹក»បំពង់.កដែលខ្ជាក់នូវពាក្យមិនគួរ បែរជានាំទុក្ខដាក់ខ្លួនបន្ថែម កាលបើដៃមាំស្រាប់តែស្ទុះមកច្របាច់កនាងពេញទំហឹង រហូតនាងនិយាយលែងបាន។

«ហេតុអីសម្លាប់ Natsu? តើនាងធ្វើបែបនេះដើម្បីអី?»រាងក្រាស់ ពោលឡើងទាំងញ័រសាច់ ដៃដែលច្របាច់.កនាងក្រមុំស្ទើតែបំបាក់ឆ្អឹងនាងទាំងស្រុងទៅហើយ។

«Jungkook លែងនាងសិនទៅ»នាយតូចរហ័សមកចាប់ដៃគេឱ្យបញ្ឈប់ ពុំដូច្នោះនាងប្រាកដជាដាច់ខ្យល់ស្លាប់មុនពេលដែលការពិតត្រូវបានបង្ហាញមិនខាន។ ខណៈនេះមានតែទោសៈនិងភ្លើងកំហឹងប៉ុណ្ណោះដែលអាចដុតនាងឱ្យនិយាយការពិតចេញមកបាន។

«ខឹក~ខឹក សម្លាប់ខ្ញុំទៅ!!»Chaisa កាលបើ.កមានសេរីភាពអាចហើបមាត់និយាយបាន ក៏ស្រដីឡើងឱ្យគេសម្លាប់ខ្លួន។ បើការរស់នៅមានតែភាពឈឺចាប់ ខកបំណង និងវេទនាយ៉ាងនេះ សម្លាប់នាងតែម្ដងទៅ នាងលែងចង់រស់នៅទៀតហើយ។

«សេចក្ដីស្លាប់វាងាយពេកហើយសម្រាប់នាង!!» Jungkook

«លោកចង់ទុកខ្ញុំរំលឹកការចងចាំឬ? ខ្ញុំប្រាប់លោកឱ្យភ្លឺភ្នែកទៅចុះ Natsu Hirohito នាងមិនបានល្អបរិសុទ្ធដូចជាលោកគិតទេ នាងលួចលាក់ជាមួយ Seijun ពីក្រោយខ្នងលោករហូតដល់មានកូន ថែមទាំងចង់កុហកថាក្មេងក្នុងផ្ទៃជាកូនរបស់លោកថែមទៀតផង»

«យ៉ាងណា Natsu ក៏មិនព្រៃផ្សៃដូចជានាងដែរ»

«អញ្ជឹងឬ? មិនមែនជានាងទេហ្ហេសដែលជាអ្នកចង់រំលូតកូនខ្លួនឯង ព្រោះតែភាពអាត្មានិយមចង់ចងលោកទុក តែគួរឲ្យស្ដាយដែលនាងធ្លាក់កាំជណ្ដើរនៅថ្ងៃនោះទើបនាងមិនអាចទៅបំផ្លាញ់ពិធីមង្គលការលោកបាន ខ្ញុំគ្រាន់តែជួយសម្រេចបំណងឱ្យមិត្តសម្លាញ់ប៉ុណ្ណោះ»ស្នាមញញឹមកំណាចបែរជាផុសឡើងលើផ្ទៃមុខរបស់នាង កែវភ្នែកសម្លឹងតទល់នឹង Jungkook មិនដាក់ នាងដូចជាលែងខ្លាចនឹងសេចក្ដីស្លាប់ទៀតហើយ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now