ភូមិគ្រឹះដែលស្ថិតក្នុងទីក្រុងព្រមទាំងមានទីធ្លាយ៉ាងធំរៀបចំលម្អទៅ ដោយដើមឈើនិងសួនច្បារជុំវិញយ៉ាងប្រណិត រួមជាមួយនឹងផ្ទះវីឡាយ៉ាងធំនៅខាងក្នុងមានព៌ណសរ ដែលគ្រប់គ្នាបានដឹងថា ទីនោះជាកម្មសិទ្ធិរបស់គ្រួសារត្រកូល Jeon ដែលជាម្ចាស់កាន់ កាប់ភាគ ហ៊ុនធំជាងគេនៅក្នុង FDK Group
បរិយាកាសនៅបរិវេនខាងក្នុងគឺមានសភាពស្ងប់ស្ងាត់យ៉ាងល្អ ឮតែ សម្លេងខ្យល់និងចាបយំតែប៉ុណ្ណោះ បន្ទាប់ពីលោកម្ចាស់ធំបានលា ចាកលោកទៅ លោកស្រី Sobin ដែលជាលោកស្រីធំនៅក្នុងផ្ទះ ក៏ត្រូវមើលការខុសត្រូវនៅក្នុងភូមិគ្រឹះ ព្រមទាំងជួយមើលការ ខុសត្រូវទៅលើការងារនៅក្រុមហ៊ុនពីក្រោយកូនប្រុសរបស់គាត់តែម្នាក់គត់គឺ អ្នកប្រុស Jeon Jungkook ដោយរាល់ថ្ងៃមាន ក្មួយប្រុសបង្កើតរបស់លោកស្រីម្នាក់ទៀតមករស់នៅជាមួយហើយក៏ជួយមើលការខុសត្រូវដើម្បីរំលែកបន្ទុករបស់លោកស្រីខ្លះ ពីព្រោះកូនប្រុសរបស់គាត់គឺមិនសូវគិតគូររឿងការងារប៉ុន្មាននោះទេ
នៅក្នុងភូមិគ្រឹះដែលគេគ្រប់គ្នាគិតថាវាជាកន្លែងដែលមានទ្រព្យ សម្បត្តិស្តុកស្តម្ភ និងមានសុភមង្គលនោះ ថ្ងៃនេះក៏ឮសូរតែសម្លេងប្រកែកគ្នារវាងលោកស្រីធំ និងកូនប្រុសក្បាលខូចរបស់គាត់
"យ៉ាងណាក៏កូនមិនព្រមរៀបការជាដាច់ខាត" សម្លេងមនុស្សប្រុសវ័យប្រហែល ២៥ឆ្នាំនិយាយឡើងមកដោយមិនពេញចិត្តបានឆ្លើយតបទៅម៉ាក់របស់គេដែលកំពុងតែអង្គុយនៅលើសាឡុង
"ម៉ាក់មិនមែនជាមិត្តលេងសើចរបស់កូនទេ! កូនគិតអោយច្បាស់ណាថាកូនមានសិទ្ធិនិយាយបែបនេះជាមួយម៉ាក់ឬក៏អត់" សម្លេងស្មើររបស់ស្រ្តីជាម្ដាយតបទៅវិញដោយសម្លឹងមើលទៅកូនប្រុស របស់គាត់ដែលកំពុងតែឈរជ្រែងហោបៅនៅចំពោះមុខគាត់
"ម៉ាក់ហា៎! Soora គេកំពុងតែល្បីហើយណាមួយខ្ញុំក៏មិនទាន់គិត រឿងនេះដែរ បែបនេះហើយពួកយើងមិនទាន់ចង់រៀបការនៅពេលនេះទេ" សម្តីប៉ុន្មានម៉ាត់បានធ្វើអោយម៉ាក់គេបែរមកសម្លក់គេ ទាំងមិនពេញចិត្ត
___________________________________
_At Beach_
នៅសមុទ្រដែលមានរលកបកមកតិចៗ នាពេលព្រឹកគឺមាន សភាព ស្រស់ស្អាត ព្រមទាំងស្រស់ស្រាយខ្លាំងណាស់ វាពិតជាកន្លែងល្អសម្រាប់មកលំហែកាយឬក៏ថតរូបលេង ដែលយើងដឹងថាភាគ ច្រើនតារាម៉ូដែលដែលចូលចិត្តថតម៉ូតអោយឈុតអាវហែលទឹកតែងតែមកថតនៅទីនេះ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...