_Jeon's House_
Namjoon ទើបតែទទួលបានអត្តសញ្ញាណរបស់បុរសម្នាក់ដែលជាអ្នកផ្ជង់កាំបិទនោះពីមនុស្សដែលគេទើបតែចាប់ទៅស៊ើប នោះហើយក៏ប្រញាប់ចលទៅរក Jungkook ដែលកំពុងតែនៅមន្ទីពេទ្យកំដរមើលថែ Jimin នោះ
_On Phone_
"បងដឹងថាប្រុសនោះជាអ្នកណាហើយ"
"បងផ្ញើរឯកសារនោះមកអោយខ្ញុំមក! ចាំស្អែកខ្ញុំយកទៅប្រគល់អោយខាងប៉ូលីសសម្រាប់ទុកចាត់ការពួកគេ"
"អឹម! ចាំបងផ្ញើរទៅអោយ"
"ចុះខាង Soora នាងមានទាក់ទងមកឯងទេ?"
"អត់ទេ! ស្មើរនេះប្រហែលជាកំពុងតែដេកភ័យហើយ"
"នាងដឹងថាយើងកំពុងតែរកភស្ដុតាងចាប់នាងមែនទេ?"
"ត្រូវហើយ! ខ្ញុំប្រាប់នាង"
"Jungkook ahh! ចុះបើនាងដឹងហើយរត់បាត់ឯងគិតយ៉ាង ម៉េច?"
"នាងមិនហ៊ានរត់ទេ! ខ្ញុំបានជួលមនុស្សទៅយាមនៅព្រលានតាំង ពីមុនពេលស៊ើបដឹងរឿងម្ល៉េះ! ខ្លាចពួកគេលួចរត់"
"មិនដែលដឹងសោះថាឯងគិតបានវែងឆ្ងាយបែបនេះតាំងពីធំដឹងក្តីជាមួយគ្នាមក" Namjoon និយាយដោយចម្អកឌឺដងទៅប្អូនប្រុសរបស់ខ្លួន
"បងកុំមកឌឺដាក់ខ្ញុំ"
"បងនិយាយមែន! លើកនេះឯងចេះគិតជាងមុន កាលពីមុនរឿងអីក៏មិនដែលគិតអោយឃើញវែងឆ្ងាយ ធ្វើអីមួយក៏គ្មានហេតុផល"
"បងចង់ថាខ្ញុំល្ងង់មែនទេ?"
"ដូចជាប្រហែលៗ តែមិនអីទេអីឡូវឆ្លងកាត់រឿងច្រើនបែបនេះ ឃើញថាឯងប្រែជាឆ្លាតវិញច្រើនណាស់"
"សង្ឈឹមថាគ្មានរឿងអាក្រក់អីកើតឡើងទៀតទៅចុះ"
"អឹម! រឿងសំខាន់ចុងក្រោយទៅតាមលួងប្រពន្ធអោយត្រឡប់មកដល់ផ្ទះវិញមកគឺចប់រឿងអាក្រក់អស់ហើយ"
"ខ្ញុំដឹងហើយ! អញ្ចឹងបងឆាប់សម្រាកចុះ...ខ្ញុំចូលទៅក្នុងបន្ទប់ហើយ"
"ឯងទើបតែមកពីក្រៅមែនទេ?"
"អត់ទេ! Jimin គេងបាត់ហើយ...ខ្ញុំចេញមកនិយាយនៅក្រៅបន្ទប់ដើម្បីកុំអោយរំខានដល់គេ"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...