_Jimin's House_
Jimin កំពុងតែអង្គុយនៅសួនច្បារនៅខាងមុខផ្ទះរបស់គេ ដោយកំពុងតែអង្គុយគិតថាតើគេជ្រើសរើសស្ដាប់ម៉ាក់គេត្រូវដែរឬទេ ព្រោះយប់មិញគេបានដឹងហើយថា Jungkook ជាអ្នកណានោះ នៅតែ Jungkook ទេដែលមិនដឹងថា Jimin ជាអ្នកណានោះ
"យ៉ាងម៉េចហើយកូនយប់មិញ?" ម៉ាក់របស់ Jimin ដើរមកអង្គុយគេហើយសួរ
"មិនអីទេម៉ាក់! គ្រាន់តែមើលទៅចរឹកគេយ៉ាប់ណាស់"
"តាមពិត Jungkook គេមិនមែនអាក្រក់អីទេ! គ្រាន់តែគេត្រូវមិត្តស្រីគេបង្វក់តែប៉ុណ្ណោះ"
"តែម៉ាក់គេពិតជាយ៉ាប់ខ្លាំងណាស់ម៉ាក់! មនុស្សស្រីវ៉ៃគ្នានៅ ចំពោះមុនគេហើយគេមិនគិតថានឹងចង់ចូលឃាត់នោះទេ"
"កុំប្រាប់ថាកូនទៅ....???"
_Flashback_
"អេ៎! ឈប់សិន!" Jungkook ដើរតាមមកពីក្រោយ Jimin ហើយក៏ហៅ Jimin អោយឈប់
"លោកមានការអីទៀតមែនទេ?"
"ខ្ញុំមិនទាន់អោយរង្វាន់ដល់បុគ្គលិកដែលពូកែនោះទេ! ប្រាប់មកថា ចង់បានអ្វី?"
"ចង់អោយរង្វាន់ខ្ញុំមែនទេ?" Jimin សួរហើយញញឹមចុងមាត់បន្តិច
"ត្រូវហើយ! ឆាប់និយាយមកថាចង់ឡើងដំណែង ឬក៏ចង់ឡើង ប្រាក់ខែ?" Jungkook និយាយហើយសើច
"ខ្ញុំមិនត្រូវការរបស់ទាំងពីរនេះទេ! ខ្ញុំសុំលោករឿងមួយក្រៅពីនេះបានទេ?"
"ខ្ញុំអាចអោយបានគ្រប់យ៉ាង"
"ច្បាស់ហើយមែនទេ?" Jimin ញញឹមហើយបញ្ជាក់ម្ដងទៀត
"....." Jungkook ក៏ងក់ក្បាលតបវិញ
ផាច់!
"អរគុណ!" Jimin ញញឹមហើយនិយាយឡើងបន្ទាប់ពីលើដៃទះ កំផ្លៀង Jungkook មួយដៃ ដោយធ្វើអោយ Jungkook ភ្ញាក់ផ្អើលតែម្ដងព្រោះតាំងពីតូចរហូតអាយុប៉ុណ្ណេះគ្មាននរណា ហ៊ានលើកដៃទះគេនោះទេ
"ខ្ញុំចង់សុំអោយលោកចេះផ្តល់កិត្តិយសអោយមនុស្សស្រីខ្លះ! ព្រោះថ្ងៃនេះខ្ញុំឃើញទង្វើដែលមិនផ្តល់តម្លៃអោយមនុស្សស្រីពីលោក ដល់ទៅពីរដង...សុំទោសណាដែលត្រូវមកដាស់សតិលោកដោយប្រើវិធីនេះ...តែបើខ្ញុំមិនធ្វើបែបនេះប្រហែលជា លោកប្រកបពាក្យថា សុភាពបុរសមិនចេញនោះទេ" Jimin និយាយដោយសម្លឹងមើល មុខរបស់ Jungkook ចំៗ តែម្ដងមិន បានខ្លាចអីបន្តិចនោះទេ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...