_M Film_
Jin និង Jhope កំពុងតែអង្គុយ Jimin បង្ហើយកិច្ចការ Design រូបភាព Background របស់គេ ដើម្បីរៀបចំចេញទៅញ៊ាំអាហារពេលល្ងាចជាមួយគ្នា ចំណែកឯ Taehyung គ្មានកិច្ចការអីត្រូវបង្ហើយនោះទេ តែក៏មិនមកអង្គុយជាមួយពួកគេទាំងពីរដែរ សុខចិត្តទៅឈរចាំនៅកន្លែងថតរងចាំចុះមកជាមួយ Jimin
"ហ៊ើយ! ឆ្ងល់ណាស់មួយថ្ងៃៗ តាមតែប្រពន្ធគេឡើងស្អិតដូចតុកកែ បែបនេះ គង់តែមានថ្ងៃប្តីគេដាល់ទេ " Jin អង្គុយសុខៗក៏និយាយ ឡើងហើយគ្រវីក្បាល
"ហើយ Jungkook ហ្នឹងក៏បានដូចចិត្តទៀត ប្រុសផ្សេងតាមញ៉ែប្រពន្ធខ្លួនឯងប៉ុណ្ណឹងហើយ នៅធ្វើធម្មតាបានទៀត ពីរនាក់នេះនៅ ជាមួយគ្នាយូរហើយមិនទាន់មានចិត្តលើគ្នាទេអី?" Jin សួរឡើង មកដោយមិនយល់ មិនដែលឃើញប្តីប្រពន្ធណាអញ្ចឹងទេ ប្តីចង់ធ្វើអី បន្តើរស្រី ឬក៏យ៉ាងម៉េចក៏ធ្វើទៅ Jimin មិនខ្វល់អីបន្តិច ចំណែកឯ Jungkook គេតាមញ៉ែប្រពន្ធស្ទើរតែរាល់ថ្ងៃហើយ មិនដែលឃើញមកហួងហែង ប្រពន្ធអីបន្តិច ឃើញតែកើតព័ត៌មានជាមួយស្រីផ្សេងតែរហូត"ហេតុអីក៏ថា Jungkook គេធ្វើធម្មតា?" Jhope ងាកមកសួរដោយ ងឿងឆ្ងល់ ព្រោះបានឮ Taehyung និយាយថាអោយ Jungkook ឃើញគេនៅជាមួយ Jimin ម្ដង Jungkook ឈាមគេក្តៅចង់ពុះបាត់ទៅហើយ
"បើឃើញមានព័ត៌មានជាមួយស្រីបង្ហាញម៉ូតនោះរហូត មានពេលឯណាមកប្រច័ណ្ឌប្រពន្ធ"
"ប្រច័ណ្ឌក៏ប្រច័ណ្ឌ បន្តើរស្រីផ្សេងក៏មានពេលបន្តើរដែរ" Jhope និយាយហើយ ងក់ក្បាលយល់ស្របនឹងគំនិតរបស់ខ្លួនដែល និយាយចេញមកនេះ
"ឯងជាមិត្តគេមែនទេបានដឹងច្បាស់ណាស់?" Jin សួរមកវិញ ដោយហួសចិត្ត មិនដែលនិយាយគ្នាជាមួយគេ ផងនិយាយចេញមកធ្វើដូចជាស្គាល់ច្បាស់ណាស់អញ្ចឹង
"Taehyung គេប្រាប់ខ្ញុំថា Jungkook គេប្រច័ណ្ឌ Jimin ខ្លាំងណាស់ ហើយគេថាអោយតែបានបញ្ឆះ Jungkook ម្ដងៗ គេពេញចិត្តណាស់"
"វាឡប់មែនទែនហើយ! អត់ការងារធ្វើទៅញ៉ែប្រពន្ធគេ ហើយទៅ បញ្ឆះប្តីទៀត" Jin និយាយឡើងទាំងគ្រវីក្បាលហួសចិត្តម្ដង ទៀត
"ឆ្ងល់ដែលបើដឹងថាគេមានប្តីហើយម្នាក់ៗ តាមនោះតាម..យើង នេះគ្មានគូរទេ តែរកស្រមោលមនុស្សមកតាមម្នាក់គ្មាន"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...