_M Film_
Jimin បើកឡានចេញមកធ្វើទាំងថ្ងៃត្រង់ គេបានសុំច្បាប់ Jin រួច ហើយថាមិនទៅធ្វើការទេនៅថ្ងៃនេះ តែបន្ទាប់ពីមានរឿងកើត ឡើងកាលពីព្រឹកមិញហើយ គេក៏មិនចង់នៅផ្ទះ ខ្ជិលនៅឃើញអ្វីដែលមិនចង់ឃើញ
ការពិតទៅដូចជា Soora និយាយមែន គេយល់ច្រលំតែម្នាក់ឯង
ប៉ុណ្ណោះ Jungkook មករកខ្លួននៅពេលដែលមិត្តស្រីរបស់គេ គ្មានពេលវេលាសម្រាប់គេតែប៉ុណ្ណោះ អ្វីគ្រប់យ៉ាងគ្រាន់តែជាការ លេងសើចកំដរអារម្មណ៍របស់ Jungkook តែម្យ៉ាងគត់Jimin ចតឡានហើយ ដើរចូលទៅក្នុងក្រុមហ៊ុន បន្ទាប់មកក៏រងចាំជណ្តើរយន្ដ ដើម្បីឡើងទៅជាន់ធ្វើការរបស់គេ ពេលដែលបានឡើងទៅដល់គេក៏ដើរចូលទៅក្នុងបន្ទប់ធ្វើការ នៅអង្គុយធ្វើការ បានមួយ សន្ទុះ Jin ក៏ចូលមករកគេ
"ក្រែងឯងថាសុំច្បាប់មួយថ្ងៃមែនទេ?" Jin អង្គុយនៅលើកៅអី ទល់មុខតុរបស់ Jimin ហើយក៏សួរឡើង
"ឬមួយក៏ Jungkook ស្រួលខ្លួនវិញហើយ?"(គេកំពុងតែស្រួលនៅគ្រែជាមួយស្រីគេទើបត្រូវ) Jimin គិតនៅ ក្នុងចិត្ត មុននឹងសម្លឹងមើលមុខ Jin ហើយនិយាយចេញ
"ខ្ញុំមិនដឹងទេ""ហាស៎? ក្រែងព្រឹកមិញឯងថា ឯងនៅមើលថែគេត្រូវទេ?" Jin សួរចេញទៅទាំងមិនយល់ ព្រឹកមិញខលមកគេនិយាយច្បាស់ណាស់ ថានៅមើល Jungkook ហើយហេតុអីក៏សួរទៅឆ្លើយមិនដឹងបែបនេះ
"គេស្រួលខ្លួនវិញហើយ"
"យ៉ាប់មែន! ម៉េចមិននៅមើលគេសិនទៅ"
"គេមានមិត្តស្រីគេមើលហើយ" Jimin ឆ្លើយហើយ ក៏មុខទៅ មើលកុំព្យូទ័ររបស់គេធ្វើការបន្ត
"ឯងប្រច័ណ្ឌមែនទេ?" Jin សួរឡើងដោយធ្វើអោយ Jimin បែរ មករកគេវិញភ្លាម
"អត់ទេ! ខ្ញុំមិនបានប្រច័ណ្ឌទេ....មានរឿងអីដែលខ្ញុំត្រូវប្រច័ណ្ឌ? ខ្ញុំមិនបានស្រឡាញ់គេឯណា មានមូលហេតុអីត្រូវប្រច័ណ្ឌ... ខ្ញុំនិងគេគ្រាន់តែរៀបការដើម្បីអោយប៉ាម៉ាក់សប្បាយចិត្តតែប៉ុណ្ណោះ គេក៏...គ្មានអារម្មណ៍មកលើ ខ្ញុំក៏គ្មានអារម្មណ៍ទៅលើគេ បែបនេះ ហើយមិនបានប្រច័ណ្ឌ" Jimin ឆ្លើយតបទៅវិញមួយខ្សែ រកតែ Jin ចង់និយាយអីមិនបាន
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...