Part 8

1.5K 119 10
                                    

_Jeon's House_

"ម៉ាក់ចង់និយាយពីរឿងរបស់កូនទាំងពីរបន្តិច" លោកស្រី Sobin និយាយឡើងដោយញញឹម បន្ទាប់បានហៅ Jimin និង Jungkook មកអង្គុយនិយាយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ

"រឿងអីទៅម៉ាក់?" Jungkook សម្លឹងមើលមុខរបស់ម៉ាក់គេហើយ សួរឡើង ចំណែកឯ Jimin វិញអង្គុយចាំស្តាប់ធម្មតា

"កូនទាំងពីររៀបការជាមួយគ្នាបានជិត ១ខែហើយ! អីឡូវនេះម៉ាក់ បាន រៀបចំសំបុត្រយន្តហោះ រួមទាំងកន្លែងស្នាក់នៅរួចហើយ សម្រាប់ Honeymoon របស់កូន"

"ចំណែកឯរឿងការងារបងបានដាក់ច្បាប់អោយឯងរួចរាល់ហើយ" Namjoon និយាយបន្ថែមបន្ទាប់ពីលោកស្រី Sobin និយាយចប់

"នេះម៉ាក់មិនសួរខ្ញុំសិនទេហីថាខ្ញុំចង់ទៅឬក៏អត់?" Jungkook សួរឡើងទាំងមិនពេញចិត្ត នឹងការចាត់ចែងរបស់ម៉ាក់គេ

"ហើយឯងចង់ទៅទេ?" លោកស្រី Sobin សួរឡើង

"អត់ទេ" Jungkook ក៏តបទៅវិញយ៉ាងលឿន

"មិនចង់ក៏ត្រូវតែទៅដែរ"

"អញ្ចឹងម៉ាក់សួរខ្ញុំធ្វើអីមុននេះ?"

"ក្រែងឯងចង់អោយម៉ាក់សួរមិនអញ្ចឹងហី?"

"ហើយខ្ញុំក៏ប្រាប់ហើយតាស៎ថា មិនចង់ទៅទេ" Jungkook តបទៅវិញដោយសម្លឹងមើលមុខរបស់ម៉ាក់គេ

"ហើយម៉ាក់មានថាឯងចង់ទៅឯណា? ម៉ាក់និយាយហើយតាស៎ថា មិនចង់ក៏ត្រូវតែទៅដែរ" លោកស្រី Sobin និយាយដោយទឹកមុខ ប្រាកដប្រជា

"....." Jungkook ដកដង្ហើមធំហើយបែរមុខចេញពីម៉ាក់របស់គេ រួចក៏ងាកមករក Jimin ដែលអង្គុយក្បែរនោះ
"ហើយយ៉ាងម៉េចចង់ទៅណាស់មែនទេបានអង្គុយស្ងៀមមិនប្រកែក បែបនេះ?"

"......" Jimin សម្លក់មុខរបស់ Jungkook ហើយក៏បែរទៅនិយាយជាមួយលោកស្រី Sobin វិញ
"តែអាទិត្យក្រោយខ្ញុំជាប់មានការងារនៅកន្លែងធ្វើការហើយម៉ាក់"

"មិនអីទេ! សុំច្បាប់គេទៅ...ព្រោះម៉ាក់បានរៀបចំរួចហើយមិនអាច លើកថ្ងៃនោះទេ"

__________________________________

Jungkook ក៏ឡើងមកលើបន្ទប់គេងរបស់គេវិញ បន្ទាប់ពីនិយាយជាមួយម៉ាក់គេរួច គ្រាន់តែមមដល់បន្ទប់ភ្លាមគេឡើងទៅទម្លាក់ខ្លួនលើពូកមួយទំហឹងតែម្ដង

The Modern Husband Where stories live. Discover now