Jimin និងក្រុមការងាររបស់គេ កំពុងតែអង្គុយញ៊ាំអាហារពេល ព្រឹក នៅភោជនីយដ្ឋាន ក្នុងសណ្ឋាគារដែលនៅជាប់ឆ្នេរសមុទ្រ ពួកញ៊ាំអាហារបន្តើរអង្គុយមើលទេសភាពបន្តើរ ព្រមនឹងមានការ និយាយគ្នាលេងសើចផងដែរ
"Jimin នេះបងឆ្ងល់ណាស់រាល់ថ្ងៃឯងទ្រាំនឹងប្តីជើងល្អរបស់ឯង យ៉ាងម៉េចទៅ?" Jin ជ្រួញចិញ្ចើមហើយសួរឡើង រួចក៏ងាកមក
សម្លឹងមើលមុខរបស់ Jimin"ធម្មតាទេបង!" Jimin តបទៅវិញធម្មតា
"ហ៊ើយ! នេះជាប្តីណា ជារបស់ Limited edition ណាដឹងទេ!! មិនមែនទៅដើររកនៅតាមផ្សារបានដូចគ្នានោះទេ... Jimin ត្រូវតែទៅ ដណ្តើមយកមកវិញអោយបានមក"
"ហូយ! Limited edition ខាងញ៉ែស្រី និងក្បត់ចិត្តប្រពន្ធមែនទេ?" Taehyung សួរបកទៅ Jin វិញ
"យី! ឯងឡប់ទេហីទៅនិយាយអោយប្តីរបស់អ្នកដទៃបែបនេះ?" Jhope ទះស្មាររបស់មិត្តគេមួយដៃ យ៉ាងហួសចិត្ត
"Jimin កុំទៅស្ដាប់ Taehyung និយាយបែកខ្ទិះអី" Jin និយាយហើយញ៊ាំបាយរបស់គេបន្ត
"គឺខ្ញុំគិតដល់ការអធ្យាស្រ័យរវាងប្តីប្រពន្ធ"
"អធ្យាស្រ័យអញ្ចឹងហី?" Jin ឧទានឡើងទាំងហួសចិត្ត នេះប្តីបន្តើរស្រីនៅនឹងមុខហើយនៅនិយាយថាអធ្យាស្រ័យទៀតហី
Jin ក៏ឈប់មាត់ ហើយគ្រប់គ្នាក៏ញ៊ាំបាយបន្តរាងៗ ខ្លួនបានប្រហែល មួយសន្ទុះ Jin ក៏ក្រឡេកភ្នែកឃើញ Soora កំពុងតែ កាន់ដៃរបស់ Jungkook យ៉ាងស្អិតដែលកំពុងតែបន្តើរគ្នាដើរចូលមក ដោយឃើញ Jin ជ្រួញចិញ្ចើមមើលទៅមុខបែបនេះ Taehyung ក៏ក្រឡេកភ្នែកទៅមើលទិសដែល Jin កំពុងតែមើលហើយក៏បាន ឃើញដូចគ្នា
"បើ Jimin ចូលចិត្តអធ្យាស្រ័យមែនក៏អធ្យាស្រ័យបន្តទៀតចុះ ព្រោះគេកំពុងតែបន្តើរគ្នាមកអោយអធ្យាស្រ័យហើយ" Taehyung និយាយហើយក៏ធ្វើអោយគ្រប់គ្នាបែរទៅមើលអ្នកដែលកំពុងតែដើរ ចូលមកនោះ
"អរុណសួស្តី Jimin! ក្រោកពីព្រលឹមដល់ហើយណ៎!" Soora និយាយឡើង បន្ទាប់ពីបានដើរមកដល់មុខតុរបស់ Jimin ដែល កំពុងតែអង្គុយ ព្រមទាំងមាន Jungkook ឈរពីក្រោយ
"អរគុណសួស្តី! ចុះអ្នកនាងចេះក្រោកពីព្រឹកដែរហី?" Taehyung ឆ្លើយជំនួស Jimin ដែលកំពុងតែអង្គុយនៅទល់មុខគេស្ងៀមនោះ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...