Part 24

1.5K 107 11
                                    

_Jeon's House_

បន្ទាប់ពី Namjoon បានដាក់ទូរសព្ទ័ចុះពីការនិយាយហើយក៏ ប្រញាប់ឡើងទៅរកប្អូនប្រុសរបស់នៅក្នុងបន្ទប់ដែលកំពុងតែរៀប ចំអីវ៉ានដើម្បីចេញដំណើរនៅពេលបន្តិចទៀតនេះ

"បងមានការអី?" Jungkook សួរនៅពេលដែលឃើញ Namjoon ប្រញាប់បើកទ្វារចូលមកក្នុងបន្ទប់របស់គេ

"បងចង់មកប្រាប់ថាទៅពិភាក្សានៅលើកោះ លើកនេះគឺលោក Sung Tae មិនបានមកដោយផ្ទាល់នោះទេ"

"ហឹម??"

"បងក៏ទើបតែដឹងមុននេះដែរ! គាត់បានអោយកូនប្រុសពៅរបស់គាត់មកពិភាក្សាជំនួសវិញ"

"កូនប្រុសពៅ?"

"អឹម! ឮគេថាកូនប្រុសពៅរបស់គាត់គឺមនុស្សដែលតាមតែចិត្តខ្លួនតែប៉ុណ្ណោះ បើធ្វើអីមួយមិនត្រូវចិត្តទេគេនឹងមិនព្រមនិយាយការងារជាមួយនោះទេ" Namjoon និយាយដោយមានក្តីបារម្ភជាខ្លាំង មិនមែនមិនទុកចិត្ត Jungkook នោះទេ តែឮតែល្បីព័ត៌មាន ថាកូនប្រុសពៅរបស់លោក Sung Tae នេះ លុបចោលកិច្ច សន្យាការងារជាមួយក្រុមហ៊ុនដែលធ្លាប់តែសហការជាមួយគ្នាជា ច្រើនណាស់មកហើយ ដោយសារតែមិនចូលចិត្តចរឹករបស់ពួក ម្ចាស់ក្រុមហ៊ុនទាំងនោះ ទោះជាការងារធ្វើទៅល្អក៏ត្រូវបញ្ឈប់ដែល បើសិនជាហ៊ានធ្វើអោយគេទើសចិត្ត ឬមិនពេញចិត្តសម្បីតែរឿងប៉ុនចុងក្រចក

"ហើយបងភ័យធ្វើអី?" Jungkook សួរឡើងទាំងមិនយល់ថា ហេតុអីក៏បងប្រុសគេបារម្ភយ៉ាងនេះ

"ហ៊ើយ! បងខ្លាចតែឯងទៅទាស់សម្តីជាមួយគេព្រោះមើលទៅ—" Namjoon កំពុងតែរកបកស្រាយប្រាប់ស្រាប់តែ Jungkook គេសើចហើយនិយាយកាត់បងប្រុសរបស់គេ

"ខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ" Jungkook សើចមុននឹង និយាយទៅប្រាប់បងប្រុសរបស់គេវិញយ៉ាងជឿជាក់

___________________________________

_Soora's House_

លោកស្រី Kara បានផ្ញើរសំបុត្រអញ្ជើញទៅអោយកូនប្រុសពៅ របស់លោក Sung Tae បន្ទាប់ពីគាត់បានអោយគេស៉ើបដឹងលោក Sung Tae បានប្តូរអោយកូនប្រុសគាត់ជាអ្នកមកពិភាក្សាជំនួសនៅលើកនេះ

_On Phone_

"ម៉ាក់ផ្ញើរសំបុត្រអញ្ជើញទៅអោយគេរួចហើយ"

The Modern Husband Where stories live. Discover now