Part 38

1.5K 119 12
                                    

_Asan Medical Center_

"ឯងយ៉ាងម៉េចហើយ?" Jin សួរទៅកាន់មិត្តរបស់គេដែលទើបនឹង បើកភ្នែកព្រឹមៗ គេងនៅលើគ្រែពេទ្យនៅចំពោះមុខរបស់គេ

"....." Taehyung គ្រវីក្បាលតិចៗ ឆ្លើយតបក្នុងបំណងប្រាប់ថា មិនអីនោះទេ គេងាកមើលជុំវិញខ្លួនរបស់គេហើយក៏នឹកឃើញសួរទៅកាន់ Jin ភ្លាមៗ តែម្ដង
"Jimin យ៉ាងម៉េចហើយ? គេផុតគ្រោះថ្នាក់ហើយមែនទេ?"

"ហឹម... Jimin ផុតពីគ្រោះហើយ"

"បងកុំប្រាប់គេពីរឿងនេះដឹងទេ?"

"រឿងអីទៅ? រឿងឯងសន្លប់ ឬក៏រឿងឯងបរិចាគឈាមជួយគេ?" Jin លើកចិញ្ចើមសួរទៅមិត្តរបស់គេដែលកំពុងតែសម្រាកនៅលើគ្រែពេទ្យ

"កុំប្រាប់តែទាំងពីររឿងហ្នឹង! ខ្ញុំមិនចង់អោយ Jimin គិតថាគេជំពាក់គុណខ្ញុំនោះទេ" Taehyung សម្លឹងមើលមុខមិត្ត របស់គេដែលកំពុងតែឈរសម្លឹងមើលមកគេដូចគ្នានោះទាំងមានអារម្មណ៍ថាខកចិត្ត

"អញ្ចឹងឯងមិនចង់អោយ Jimin ដឹងថាពេលដែលគេមានគ្រោះ ថ្នាក់ខ្លាំងបំផុតនោះនរណាជាអ្នកជួយគេទេឬ?" Jin សួរទៅមិត្តគេវិញដោយហួសចិត្ត មិនសមដែលខំលះបង់បែបនេះហើយមិនអាចប្រាប់អោយ Jimin បានដឹងនោះទេ តែយ៉ាងណាក៏ម្ចាស់សាមីខ្លួនគេបានស្នើរសុំទៅហើយ សម្រេចតាមបំណងរបស់គេ ទៅចុះ

រីង!! រីង!!
សម្លេងទូរសព្ទ័របស់ Jin ក៏បានរោទិ៍បន្លឺឡើង ដោយធ្វើអោយគេ ដកទូរសព្ទ័មកមើល បន្ទាប់ពីឃើញថាអ្នកខលចូលមកជាអ្នកណា ហើយ គេក៏ប្រញាប់ចុចទទួលហើយនិយាយ

_On Phone_

"បងនៅឯណា? រកឃើញ Tae ហើយឬនៅ?"

"ឃើញហើយ"

"រកឃើញល្អហើយ! អីឡូវគ្រូពេទ្យនាំ Jimin មកបន្ទប់ហើយ"

"យើងទៅដល់វិញអីឡូវហើយ"

_Call End_

"ពេទ្យបាននាំ Jimin ចេញមកហើយ! អីឡូូវយើងទៅមើលគេ សិន" Jin ចុចផ្តាច់ការនិយាយជាមួយមិត្តរបស់គេតាមទូរសព្ទ័ ហើយក៏និយាយប្រាប់ទៅកាន់ Taehyung

"ប្រាប់ពួកគេថាខ្ញុំមានការរវល់ចេញទៅមុនហើយ" Taehyung រំលឹកប្រាប់មិត្តរបស់គេម្ដងទៀត មុននឹង Jin ងក់ក្បាលយល់ព្រមហើយដើរចេញទៅបន្ទប់របស់ Jimin

The Modern Husband حيث تعيش القصص. اكتشف الآن