Part 6

1.6K 125 14
                                    

_Jeon's Family_

Jimin កំពុងតែរៀបចំខ្លួនសម្រាប់ថ្ងៃថ្មី ថ្ងៃនេះជាថ្ងៃដែលក្រុមហ៊ុនរបស់ Jungkook មានកម្មវិធីដើរម៉ូតសម្បុរសធម៌ ហើយ Jimin ក៏ បានទាក់ទងប្អូនស្រីជីដូនមួយរបស់គេដែលជាតារា បង្ហាញមកចូលរួមដែល ដោយសារតែនេះជាសំណើររបស់លោកស្រី Sobin  បន្ទាប់ពីរៀបចំខ្លួនរួចរាល់អស់ហើយ Jimin ក៏ដើរចុះទៅក្រោមដើម្បីញ៊ាំអាហារពេលព្រឹកមុននឹងចេញទៅធ្វើការ

"ថ្ងៃនេះកូនទៅធ្វើការដែរមែនទេ?" លោកស្រី Sobin សួរនៅ ពេលដែលឃើញ Jimin ដើរចូលមកអង្គុយនៅក្នុងតុអាហារ

"បាទម៉ាក់! ល្ងាចទើបខ្ញុំជិះទៅកម្មវិធីដោយខ្លួនឯង"

"ហេតុអីមិនអោយប្តីកូនចូលយកទៅជាមួយគ្នា?" លោកស្រី Sobin សួរ Jimin បន្ទាប់មកក៏ងាកខ្លួនទៅសួរកូនប្រុសរបស់គាត់ វិញម្ដង មុននឹងនិយាយ
"Jungkook! ថ្ងៃនេះកូនជូនប្រពន្ធកូនទៅធ្វើការហើយចាំទៅកម្មវិធី ល្ងាចនេះជាមួយគ្នាចុះ! ម៉ាក់អោយបងប្រុសឯងជូនទៅក៏បានដែរ"

"អត់ទេ! អោយគេជិះទៅដោយខ្លួនឯងទៅ...ល្ងាចនេះខ្ញុំត្រូវចូល យកមិត្តស្រីរបស់ខ្ញុំហើយ" Jungkook ឆ្លើយតបទៅម៉ាក់របស់គេវិញ ដោយញញឹងចុងមាត់ឌឺ Jimin នៅពេលដែលគេនិយាយចប់

"កូនមិនស្ដាប់—" លោកស្រី Sobin ប្រុងនឹងស្តីអោយ Jungkook  វិញតែ Jimin ក៏និយាយឡើង

"មិនអីទេអ្នកម៉ាក់! ព្រោះល្ងាចនេះខ្ញុំត្រូវចូលយកមិត្តរបស់ខ្ញុំម្នាក់ ទៀតទៅដែរ" Jimin និយាយហើយញញឹមទៅលោកស្រី Sobin ដោយមិនគិតថានឹងងាកទៅនិយាយជាមួយ Jungkook នោះទេ

"ក្មួយប្រុសដែលធ្វើការជាមួយកូនមែនទេ?" លោកស្រី Sobin ចង់និយាយសម្ដៅទៅ Taehyung ព្រោះមួយរយៈក្រោយនេះ Taehyung ឧស្សាហ៍ខលមករក Jimin ណាស់ដែលធ្វើអោយ Jungkook គេឆេះភ្លើងស្ទើររាល់ថ្ងៃ

"បាទម៉ាក់!"

"យ៉ាងម៉េចគេគ្មានឡានជិះទៅខ្លួនឯងទេហី?" Jungkook លូក មាត់ ចូលមកសួរ អោយតែឮឈ្មោះ Taehyung ពេលណាគឺក្តៅពេលនឹង

"ហើយចុះអ្នកនាង Soora គ្មានឡានជិះដែលមែនទេ?" Jimin ងាក មកមើលមុខរបស់ Jungkook ហើយសួរទៅវិញ

"......." Jungkook សម្លឹងមើលមុខរបស់ Jimin ដោយដឹងថា Jimin កំពុងតែមកឌឺដាក់គេទៀតហើយ គេក៏ញញឹមហើយតប ទៅវិញ
"គ្មានទេ! តែទោះបីជាមានក៏ខ្ញុំត្រូវជូន Soora ទៅដែរព្រោះនាងជាមិត្តស្រីរបស់ខ្ញុំ"

The Modern Husband Where stories live. Discover now