Part 3

1.5K 121 8
                                    

_PJ Hotel_

ថ្ងៃនេះជាថ្ងៃដែល Jimin និង Jungkook ត្រូវរៀបមង្គលការ តែម៉ោង ៧ព្រឹកហើយមិនដឹងថាកូនកំលោះនៅឯណានោះទេ 
ទូរសព្ទ័ក៏ខលមិនចូល យប់មិញក៏មិនមកគេងនៅផ្ទះ ធ្វើអោយម៉ាក់គេមិនបារម្ភមិនបានតែម្ដង

"យ៉ាងម៉េចហើយ Jimin មានដឹងថា Jungkook មិនទាន់មកឬនៅ?" លោកស្រី Sobin ដើរមកសួរក្មួយប្រុសរបស់គាត់ខ្សឹបៗ

"Jimin មិនទាន់ដឹងទេ! តែគេកំពុងតែរៀបចំខ្លួនពាក់អាវហើយ"

"យ៉ាប់ណាស់កូនជើងល្អនេះ!"

___________________________________

_Condo_

Jungkook កំពុងតែគេងនៅលើពូកក្នុងបន្ទប់ខុនដូររបស់ Soora ដោយមាននាងកំពុងតែអង្គុយនៅចុងពូកហើយយំ នៅពេលដែល Jungkook បើកភ្នែកឡើងភ្លាមក៏ប្រញាប់ទាញនាឡិកាមកមើល ម៉ោងភ្លាម

"អូយ! ម៉ោងជិត ៨ ហើយ" Jungkook ប្រញាប់ក្រោកឡើងហើយក៏ឃើញមិត្តស្រីរបស់គេកំពុងតែអង្គុយយំ
"អូនកុំយំបែបនេះអី! បងមិនសប្បាយចិត្តទេ"

"បងត្រូវតែសន្យាណាថានឹងវិលមករកអូន! ហើយមិនឈប់ស្រឡាញ់អូន"

"បងសន្យាណា! រឿងរៀបការគឺបងរៀបការអោយតែបានៗ នោះទេ..."

"....." Soora ក៏យំហើយអោប Jungkook ជាប់

"បងប្រញាប់ចេញទៅហើយណា!" Jungkook និយាយហើយថើបថ្ងាសរបស់ Soora មុននឹងចេញពីបន្ទប់ទៅយ៉ាងលឿន

Soora ជូតទឹកភ្នែកចេញហើយក៏ងើបទៅរកទូរសព្ទ័របស់នាងមុននឹង ចុចខលទៅរក Emma

_On Phone_

"អាឡូ Emma! យើងត្រូវការទៅរករ៉ូបដែលទៅបំបាក់មុខប្រពន្ធទីងមោងរបស់ Jungkook នោះ"

"អូយ! ឯងគិតអីនឹងហា៎ Soora"

"យើងត្រូវការទៅចូលរួមពិធីនៅល្ងាចនេះ"

"ឯងទៅនាំតែឈឺចិត្តទេ! កុំទៅអីជឿយើងទៅ"

"មិនបាន! យើងត្រូវតែអោយពួកគេដឹងថាគ្មានវិធីអីដែលបំបែក Jungkook ចេញពីយើងនោះទេ"

"អញ្ចឹងបានហើយ! ចាំយើងទៅរកទិញអោយ"

_Call End_

Soora ដាក់ទូរសព្ទ័ចុះហើយក៏គប់វាទៅលើពូកមុននឹងដើរទៅអង្គុយនៅមុខកញ្ចក់

The Modern Husband Where stories live. Discover now