Part 46 -The End-

3.2K 179 26
                                    

_Jeon's House_

"ល្ងាចនេះចេញទៅម៉ោង ៥ ណាអ្នកមីង?" Namjoon អង្គុយនិយាយជាមួយ លោកស្រី Sobin នៅក្នុងបន្ទប់គេងរបស់គាត់

"មីងដឹងហើយ! ចាំមីងខលទៅប្រាប់ប៉ាម៉ាក់របស់ Jimin អោយ មកចូលរួមដែរ"

"តែរឿងដែរពិបាកនោះគឺ Jungkook" Namjoon និយាយដោយស្មុគស្មាញព្រោះតែកម្មវិធីរៀបចំរួចហើយ បែរជាម្ចាស់កម្មវិធីមិនព្រមទៅចូលរួមទៅវិញ

"ចាំមីងជាអ្នកហៅគេ! កុំបារម្ភអី" លោកស្រី Sobin និយាយព្រម ទាំងញញឹមធម្មតាដាក់ក្មួយប្រុសរបស់គាត់

"បាទ! អញ្ចឹងខ្ញុំប្រញាប់ទៅចាត់ចែងកម្មវិធីសម្រាប់ល្ងាចនេះសិន"

___________________________________

_Park's House_

បន្ទាប់ពីញ៊ាំអាហារពេលថ្ងៃត្រង់ហើយនោះ សមាជិកនៅក្នុងផ្ទះក៏ឡើងទៅលើបន្ទប់វិញរៀងៗ ខ្លួន Jimin កំពុងតែរៀបចំខោអាវ នៅលើបន្ទប់របស់គេដាក់ចូលទៅក្នុងវ៉ាលី កំពុងតែរៀបចំសម្លេងទូរសព្ទ័របស់គេក៏បានរោទិ៍បន្លឺឡើងហើយ គេក៏បានយកមកមើលថាជាអ្នកណា រួចក៏ចុចទទួលយកមកនិយាយ

_On Phone_

"បងមានការអីទៀតហើយ?"

"បងគ្មានការអីទេ! គ្រាន់តែចង់ខលទៅសួរអូនរៀបចំអីវ៉ាន់ហើយឬនៅ?"

"ជិតរួចហើយបើគ្មានបងមករំខាននោះ"

"Jimin ahh ប្រាប់បងបានទេថាបងធ្វើអីខុសទៀតហើយ?"

"គ្មានអ្វីខុសទេ! ខ្ញុំចង់ទៅលើកោះវិញ"

"អូនពិតជាមិនចង់ត្រឡប់មកនៅជាមួយបងវិញពិតមែនឬ?"

"បងចង់អោយខ្ញុំនិយាយប៉ុន្មានដងទៀត? ថាខ្ញុំធុញនឹងបងខ្លាំងណាស់"

"បងធ្វើអីអោយអូនធុញ? អូនប្រាប់មក បងកែបាន... តែអូនកុំទៅ ចោលបងបែបនេះបានទេ? អូនធុញបងដែលទៅរកអូនគ្រប់ ពេលមែនទេ? បងឈប់ក៏បានដែរ បងមិនរំខានទេ... អូនកុំចាកចេញពី បងបានទេ?"

"Jungkook ខ្ញុំបានប្រាប់បងហើយមែនទេថា មុននឹងត្រឡប់ ទៅ វិញខ្ញុំមិនចង់អោយមានអ្វីមកធ្វើអោយខូចអារម្មណ៍នោះទេ ហេតុអី បងនិយាយគ្នាស្ដាប់មិនបែបនេះ?"

The Modern Husband Where stories live. Discover now