_Park's House_
ទីង!
ទីង!សម្លេងសារលោតចូលក្នុងទូរសព្ទ័ដៃរបស់ Jimin ដោយធ្វើអោយអ្នកដែលកំពុងតែគេងលក់ស្រួលនោះ ជ្រួញចិញ្ចើមទាំងកំពុងតែ បិទភ្នែក មុននឹងទាញភួយយកមកគ្របមុខរបស់ខ្លួនជិតឈឹងតែម្ដង
រយៈពេលមួយម៉ោងបានកន្លងផុតទៅទើបគេដាច់ងើបមកអង្គុយយី ភ្នែកហើយងាកមើលឆ្វេងស្ដាំនៅលើពូករបស់គេដូចជាកំពុងតែរក មើលអ្វីម្យ៉ាង
"ទៅណាបាត់ហើយ?" Jimin ឧទានឡើងសួរខ្លួនឯងតិចៗ មុននឹងដើរចុះពីលើពូកហើយចូលទៅបន្ទប់ទឹក រួចហើយក៏ដើរ ចេញមកវិញ សំដៅទៅយកទូរសព្ទ័របស់គេដែលដាក់នៅលើតុ ក្បាលដំណេក
Jimin ក៏បានឃើញសារពីរដែលផ្ញើរមកគេកាលពីព្រឹកមិញគឺសារ របស់ Jungkook មិនចំណាយពេលយូរគេក៏បានបើកចូលមើល
«ព្រឹកនេះបងមានប្រជុំទើបត្រូវក្រោកត្រឡប់មកផ្ទះវិញលឿនដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុន»
«ចាំចេញពីប្រជុំចាំបងខលទៅរក»Jimin អានសារចប់ហើយក៏ដាក់ទូរសព្ទ័នៅលើតុវិញ ហើយក៏ ចូលទៅសម្អាតខ្លួននិងផ្លាស់សម្លៀកបំពាក់ដើម្បីចុះទៅខាងក្រោមញ៊ាំអាហារពេលព្រឹក
___________________________________
_M Film_
បន្ទាប់ពីបញ្ចប់ការងារពីប្រទេសជប៉ុនរួចហើយ Jin និងក្រុម ការងាររបស់គេ ក៏បានត្រឡប់មកកូរ៉េហើយចាប់ផ្តើការងាររបស់ពួកគេបន្តទៀត ដោយសារតែថ្ងៃនេះទើបតែត្រឡប់មកវិញ Jin ក៏បានអោយក្រុមការងារសម្រាកមួយថ្ងៃ
ប៉ុន្តែខ្លួនគេមិនបានសម្រាកនោះទេ ត្រូវមករៀបចំឯកសារទុកអោយភ្ញៀវ ដែលគេត្រូវទៅធ្វើការជាមួយបន្តទៀត គ្រាន់តែមកអង្គុយរៀបចំឯកសារនិងកិច្ចសន្យាចំណាយអស់រយៈពេលជិតមួយព្រឹក
Jin បានទូរសព្ទ័ទៅសួរមិត្តរបស់គេដែលមិនបានជួបគ្នាប៉ុន្មានថ្ងៃជិតមួយសប្តាហ៍មកហើយនោះ គេក៏បារម្ភពីសុខភាពរបស់មិត្តគេខ្លាំងដែរ មិនដឹងថាចេញពីមន្ទីពេទ្យមកយ៉ាងម៉េចទៅហើយទេ
_On Phone_
"អាឡូ!"
"យ៉ាងម៉េចហើយ Jimin ahh"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...