Part 31

1.4K 131 27
                                    

"ខ្ញុំមានទម្ងន់ជាមួយ​ Jungkook ហើយ"​ មួយឃ្លារបស់​ Soora សឹងតែធ្វើអោយអ្នកនៅក្នុងផ្ទះដែលកំពុងតែឈររងចាំស្ដាប់នោះ​​ ទប់ជំហរមិនជាប់បាត់ទៅហើយជាពិសេសនោះគឺលោកស្រី​ Sobin

"អូននិយាយថាម៉េច?"​Jungkook សួរទៅកាន់មិត្តស្រីរបស់គេ ទាំងមិនគួរអោយជឿ​ទៅនឹងអ្វីដែលគេបានស្ដាប់ឮ

"អូនចង់ប្រាប់ថាបងជិតក្លាយជាប៉ារបស់គេហើយ"​ Soora ឆ្លើយតបទៅមិត្តប្រុសរបស់នាងវិញ​មុននឹងដើរទៅឈរក្បែរគេ ហើយចាប់កាន់ដៃរបស់គេមកអង្អែលនៅលើពោះរបស់នាង​រួច​ហើយក៏មុខមកនិយាយជាមួយ ​Jimin ដែលកំពុងតែឈរសម្លឹងមកពួកគេទាំងពីរ​ នាងញញឹមដាក់ហើយក៏និយាយសម្តីផ្អែមបែបឌឺ ដងបន្ត                                                                                  "Jimin សប្បាយចិត្តទេដែលបានឮបែបនេះ?​ ព្រោះថាប្តីរបស់ពួក យើងជិតមានអ្នកហៅថាប៉ាហើយ"

"...."​ Jimin ព្យាយាមទប់អារម្មណ៍របស់គេរួមទាំងទឹកភ្នែកដែលត្រៀមនឹងហូរចុះមកនោះ

"សប្បាយចិត្តរហូតចង់យំហើយមែនទេ?" Soora សួរឡើងមក ម្ដងទៀតដោយធ្វើអោយលោកស្រី​Sobin ក្តៅចិត្តកាន់តែខ្លាំង​ ព្រោះគាត់ខំបំបែកតាំងពីដើមមកហើយ ចុងក្រោយនៅតែអោយនាងនោះមានសាច់ឈាមរបស់ ​Jungkook ដដែល

"យើងមិនទទួលស្គាល់កូនឥតខាន់ស្លាដែលនៅក្នុងពោះនាង នោះទេ"​លោកស្រី​ Sobin និយាយដោយតម្លើងសម្លេងមើលមុខរបស់ Soora ចំៗ​ មុននឹងបែរទៅនិយាយជាមួយកូនប្រុសរបស់គាត់   "ហើយឯងក៏ដូចគ្នាបើទទួលស្គាល់កូនដែលនៅក្នុងពោះរបស់នាង​ ម៉ាក់លែងខ្វល់ពីរឿងរបស់ឯងទៀតហើយចាប់ពីពេលនេះតទៅ"

"ម៉ាក់!!!"​ Jungkook  ឧទានហៅម៉ាក់របស់គេបែបអង្វរក​ អោយគេជ្រើសរើសយ៉ាងម៉េចទៅ​​​​              
"តែកូននោះក៏ជាកូនរបស់ខ្ញុំ​ ហើយក៏ជាចៅរបស់ម៉ាក់! ម៉ាក់ដាច់ចិត្តដែរមែនទេ?"

"ចៅ?​ មនុស្សស្រីប្រភេទដូចជានាងមិនដឹងជាទៅឡើងគ្រែជា មួយអ្នកណាខ្លះ​ហើយពេលមានកូនមកថាកូនរបស់ឯង ហើយឯងក៏ល្ងង់ជឿនាងនេះទៀត" លោកស្រី Sobin  និយាយដោយលើក ដៃចង្អុលមុខរបស់ Soora ចំៗ ដោយធ្វើអោយនាងកាន់តែ បញ្ចេញចរឹកមាយាលើសដើម

The Modern Husband Where stories live. Discover now