Part 45

1.4K 115 13
                                    

_Asan Medical Center_

ថ្ងៃនេះ Jungkook បាននាំប្រពន្ធរបស់គេមកស្រាយថ្នេរដៃរបស់គេ អាចនិយាយបានថាដៃរបស់គេជាបាន ៩០ភាគរយហើយនៅ សល់តែស្នាមតែប៉ុណ្ណោះ ហើយខាងមន្ទីពេទ្យក៏បានបើកថ្នាំលាបបំបាត់ស្នាម ប្រហែលលាបបានប៉ុន្មានខែស្នាមចាប់ផ្តើមរលុបហើយ

"ដោះបង់រុំចេញបែបនេះស្រួលខ្លួនទេ?" Jungkook លូកដៃមកកៀកស្មារ Jimin ហើយដើរចេញមកចំណតឡានវិញ បន្ទាប់ពី បានដោះបង់របួសហើយ

"ធម្មតាៗ" Jimin ឆ្លើយហីៗ ធម្មតាដូចគ្មានសប្បាយអរ
អីផងគ្រាន់តែដោះបង់រុំចេញ ដៃនៅតែជាដៃធម្មតា
"ស្អែកបងមិនបាច់មករកខ្ញុំទេ!"

"ហេតុអី?" Jungkook បញ្ឈប់ដំណើរហើយក៏បែរមកសម្លឹងមើលមុខរបស់ប្រពន្ធគេហើយសួរ

"ស្អែកខ្ញុំត្រូវរៀបចំខោអាវ ហើយពេលល្ងាចឡើងទៅកោះវិញ ខានទៅមើលការខុសត្រូវសណ្ឋាគាមួយខែហើយ"

"អូនក្តៅខ្លួនមែនទេ?" Jungkook សួរឡើងដោយហួសចិត្ត មិនទាន់បានត្រូវគ្នាស្រួលបួលវិញផង ប្រុងរត់ទៅណាទៀតហើយ

"...." Jimin ជ្រួញចិញ្ចើមដាក់ប្តីរបស់គេហើយក៏ដើរតម្រង់ទៅ ឡានចំណែកឯ Jungkook គេក៏បានរត់ទៅតាមហើយក៏បើក សោរឡាន រួចក៏ចូលទៅក្នុងឡានទាំងពីរនាក់

"បងមិនអោយអូនទៅទេ"

"មិនបានទេ! ខ្ញុំកក់សំបុត្រគេរួចហើយ" Jimin និយាយហើយក៏ ដកទូរសព្ទ័មកចុចធ្វើមិនដឹង ហើយក៏និយាយបន្ត
"ឆាប់ចេញពីទីនេះទៅ! ខ្ញុំឃ្លានហើយ"

"និយាយរួមបងមិនអោយទៅវិញទេ! កក់គេអស់ប៉ុន្មានបងវេរលុយអោយវិញ" Jungkook និយាយស្របពេលដែលកំពុងតែបើក ឡានចេញពីចំណតរបស់មន្ទីពេទ្យ

"ខ្ញុំទៅវិញទាក់ទងអីនឹងបង?"

"តែរឿងអូនជារឿងរបស់បងហើយ"

"តែពេលនេះពួកយើងមិនមែនប្តីប្រពន្ធដូចពីមុនទេ! បងកុំមកចេះ ដឹងរឿងរបស់ខ្ញុំពេកបានទេ! ខ្ញុំចង់ទៅណាធ្វើអីជារឿងរបស់ខ្ញុំ មកកុំមករវល់បានទេ? បងមករញ៉េរញៃពេញផ្ទះខ្ញុំរាល់ថ្ងៃគឺខ្ញុំធុញ ថប់ណាស់ទៅហើយ...ស្អែកមិនបាច់មករំខានទេចង់អោយមានអារម្មណ៍ល្អមួយថ្ងៃមុននឹងត្រឡប់ទៅវិញ បងយល់ទេ ថារាល់ថ្ងៃខ្ញុំហត់ណាស់ ?" Jimin និយាយបកស្រាយមួយខ្សែទៅវិញដោយ មិនយល់ពីអារម្មណ៍អ្នកដែលកំពុងតែចាំស្ដាប់សោះ

The Modern Husband Tempat cerita menjadi hidup. Temukan sekarang