Part 33

1.4K 122 23
                                    

_M Film_

បន្ទាប់ពីដល់ម៉ោងចេញទៅផ្ទះវិញហើយ Jhope ក៏រត់ឡើងទៅ និយាយជាមួយ Jin នៅក្នុងបន្ទប់ធ្វើការរបស់គេដោយអោយ Taehyung ត្រឡប់ទៅផ្ទះមុន

"ហឹម? ស្មើនេះហើយឯងមិនទាន់ទៅផ្ទះវិញទៀតហី?" Jin ងាកមុខមកសួរ ដោយដៃកំពុងតែរៀបចំឯកសារនៅលើតុទុកសម្រាប់ថ្ងៃស្អែក

"ខ្ញុំមានរឿងចង់និយាយជាមួយបងបន្តិច" Jhope និយាយចេញ ទៅដោយទឹកមុខមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ
"ចង់និយាយពីរឿងរបស់ Tae បន្តិច!"

"....." Jin សម្លឹងមើលមុខរបស់ Jhope ដោយងឿងឆ្ងល់មិនយល់ ថាហេតុអីសុខៗ ចង់និយាយពី Taehyung

"បងមានដឹងថាព្រឹកមិញ Tae យំទេ?"

"អឹម!" Jin អោនមុខចុះហើយងក់ក្បាល មិនអោយដឹងយ៉ាងម៉េច គ្រាន់តែមកយកទូរសព្ទ័វិញឃើញភ្នែកឡើងក្រហមហើយ

"Jimin ពិតជាគ្មានអារម្មណ៍លើ Tae សូម្បីតែបន្តិចមែនទេ?"

"...." Jin ក៏មិនដឹងថាគួរតែឆ្លើយយ៉ាងម៉េចដូចគ្នា គេគ្រាន់តែដឹងថា Jimin មិនបានគិតអ្វីលើសពីមិត្តជាមួយនឹង Taehyung នោះទេ
"ទៅសួរ Jimin ដោយខ្លួនឯងទៅ"

"បងនឹងហើយ... Jimin មានរឿងអីក៏ប្រាប់បងដែរ! ជួយសួរគេបន្តិចទៅ"

"ចុះបើ Jimin គ្មានអារម្មណ៍សូម្បីតែបន្តិចនោះធ្វើយ៉ាងម៉េច?" Jin សួរចេញទៅដោយមិនចង់អោយធ្វើបែបនេះទេ បើទៅ និយាយអោយ Taehyung មានសង្ឈឹម ហើយមិនអាចទៅរួចនោះគឺវាកាន់តែធ្វើអោយរឿងវាយ៉ាប់លើសដើម

____________________________________

_Condo_

Emma កាន់ថង់ឡើងជ្រែកដៃ ព្រមទាំងទឹកមុខក៏កំពុងតែញញឹមយ៉ាងសប្បាយ មកដល់បន្ទប់ភ្លាមនាងក៏បានដើរចូលទៅបន្ទប់មិត្តរបស់នាង

"ទែនៗ" Emma ហុចថង់ទាំងប៉ុន្មានអោយទៅមិត្តរបស់នាងដែលកំពុងតែអង្គុយផាត់មុខនោះ

"អីគេហ្នឹង?"

"ខោអាវសម្រាប់ក្មួយរបស់យើង!" Emma និយាយចេញទៅទាំងសប្បាយចិត្ត នាងពិតជាចង់ដឹងថាកូនប្រុស ឬក៏ស្រីខ្លាំងណាស់

"តែយើងមិនទាន់ដឹងថាស្រីឬក៏ប្រុសនោះទេ"

"យើងទិញមកទាំងពីរហ្នឹង! បើបានភ្លោះប្រុសមួយស្រីមួយកាន់តែ ល្អ" Emma និយាយហើយក៏សម្លឹងមើលពោះរបស់ Soora
"មិនដឹងមុខកាត់ទៅប៉ា ឬម៉ាក់នោះទេ"

The Modern Husband Where stories live. Discover now