_Greece_
បន្ទាប់ពីចំណាយពេលអស់ ១១ ម៉ោងជាងនៅលើយន្តហោះ Jimin និង មិត្តរួមការងាររបស់គេក៏បានមកដល់ប្រទេស Greece ចំណែកឯ Jungkook គេមកដល់មុនមួយថ្ងៃដោយសារតែគេទិញសំបុត្រយន្តហោះមកមុនជាមួយ Soora ដោយទុកសំបុត្ររបស់ម៉ាក់គេទិញអោយនោះមិនប្រើ
Jungkook និង Soora ក៏បានមកស្នាក់នៅក្នុងសណ្ឋាគារដែល ម៉ាក់គេបានកក់អោយនោះ តាមពិតទៅមិនមែននៅទីនោះមាន សណ្ឋាគារតែមួយនោះទេ គ្រាន់តែ Jungkook ចង់មកគេងនៅ ទីនេះដើម្បីឌឺ Jimin ព្រោះគេគិតថាប្រហែលជា Jimin គេនឹងមកគេងនៅទីនេះដែរ
ពេលនេះ Jungkook និង Soora កំពុងតែអង្គុយញ៊ាំអាហារ នៅភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ ហើយទឹកមុខរបស់ Jungkook ក៏មិនសូវរីកប៉ុន្មានដែរព្រោះ បើតាមគិតទៅស្មើរនេះគឺ Jimin គួរតែមកដល់សណ្ឋាគារហើយ ឬមួយក៏ Jimin ទៅគេងនៅសណ្ឋាគារផ្សេង
"Jungkook?" Soora ហៅឡើងបន្ទាប់ពីឃើញ Jungkook អង្គុយស្ងៀមមិននិយាយអ្វីសោះ
"អូនមានការអី?"
"បើបងមិនសប្បាយចិត្តដែលមានអូនមករំខាននោះ...អូនទៅវិញ ក៏បានដែរ" Soora និយាយដោយអោនមុខចុះ
"អូនកុំគិតបែបនេះអី! បងមិនបានមិនសប្បាយចិត្តនោះទេ" Jungkook និយាយចេញមកដោយញញឹមស្មើរ ទៅកាន់ Soora ដែលកំពុងតែអង្គុយនៅទល់មុខគេ
"អូន—"
រីង! រីង!!
សម្លេងទូរសព្ទ័របស់ Jungkook ក៏រោទិ៍ឡើងកាត់សម្តីរបស់ Soora ដោយធ្វើអោយនាងបិទមាត់ឈប់និយាយ មុនពេលដែល Jungkook ចុចទទួលកាេហៅចូល
_On Phone_
"អាឡូម៉ាក់?"
"ឯងនៅជាមួយអ្នកណាពេលនេះ?"
"....."
"នៅជាមួយស្រីតារារបស់ឯងហ្នឹងមែនទេ?"
"បើម៉ាក់ដឹងហើយម៉ាក់សួរធ្វើអីទៀត? ម៉ាក់ក៏ដឹងហើយថាខ្ញុំមិនមកក្រេបទឹកឃ្មុំជាមួយអ្នកណាក្រៅពី Soora នោះទេ"
"នែ! Jungkook ម៉ាក់សួរឯងមួយបានទេ? ឯងយល់ពីភាពខុសគ្នារវាងឡានជួល និងឡានផ្ទាល់ខ្លួនទេ?"
"ម៉ាក់ទៅនិយាយរឿងឡានធ្វើអីទៅ?"
"ម៉ាក់ដឹងហើយថាឯងប្រាកដជាសួរបែបនេះព្រោះ ឯងល្ងង់ណាស់រាល់ថ្ងៃនេះ...ឡានផ្ទាល់ខ្លួនគឺជាឡានដែលឯងសប្បាយចិត្តនៅ ពេលដែលឯងប្រាប់គេថា នេះជាឡានរបស់ឯង ចំណែកឯឡានជួលគេវិញទោះជាស្អាត ឬថ្លៃយ៉ាងណាក៏ដោយឯងសប្បាយចិត្តទេ ដែលទៅប្រាប់គេថាឯងជួលវាមកនោះ?"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...