Part 36

1.4K 114 16
                                    

_Airport_

ពួកក្រុមការងារកំពុងតែដើរឡើងយន្តហោះ បន្ទាប់ពីអង្គុយចាំដល់ ម៉ោងត្រូវចេញដំណើរ បន្ទាប់ពីដើរចូលតាមកន្លែងអង្គុយរាងៗ ខ្លួនហើយ Jin រៀបនឹងយកទូរសព្ទ័របស់គេមកចុចបិទ ក៏ស្រាប់តែ លេខរបស់ Jimin ខលចូលមកក្នុងទូរសព្ទ័របស់គេ ហើយគេក៏ចុចទទួល

_On Phone_

"អាឡូ Jimi—"

"ខ្ញុំខលមកពីខាង Asan Medical Center! ដោយសារតែនេះជា លេខដែលទាក់ទងមកជនរងគ្រោះក្រោយគេបង្អស់ ទើបខាងពួក យើងខលទៅប្រាប់ពីដំណឹងរបស់ជនរងគ្រោះ"

"ហាស៎?"

"ជនគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ពួកខ្ញុំត្រូវការអោយក្រុមគ្រួសារមកជួយបំពេញឯក សារជូនជនរងគ្រោះ"

"បានៗ! ខ្ញុំទៅដល់អីឡូវហើយ"

_Call End_

"មានរឿងអីមែនទេ?" Jhope ក៏សួរទៅកាន់ Jin ពេលដែលឃើញគេនិយាយទូរសព្ទ័ចប់ ព្រោះមើលទៅទឹកមុខដូចជាមិនស្រួលសោះ

"Jimin ជួបគ្រោះថ្នាក់ចរាចរណ៍" គ្រាន់តែ Jin ឆ្លើយតបទៅវិញភ្លាមអ្នកដែលប្រតិកម្មមិនមែនជាអ្នកសួរមុននោះគឺអ្នកដែលអង្គុយនៅចន្លោះមួយទៀត

"ហាស៎??" Taehyung ភ្ញាក់ផ្អើលដល់ថ្នាក់ងើបឈរតែម្ដង សឹងតែមិនជឿនូវអ្វីដែលគេបានស្ដាប់ឮមុននេះ

"យើងត្រូវទៅមើលគេ! ពួកឯងទៅមុនចុះ" Jin និយាយហើយក៏ ងើបឈរឡើងដើម្បីដើរចេញទៅ

"មិនបានទេ! អោយ Jhope ទៅជាមួយក្រុមការងារទៅចាំខ្ញុំទៅ ជាមួយបង" Taehyung ដើរចេញពីជួរគេអង្គុយបន្តើរនិយាយបន្តើរយ៉ាងប្រញាប់

"ខ្ញុំទៅដែរ" Jhope តវ៉ាហើយងើបឈរឡើងប្រុងនឹងចេញទៅ ដែរ

"ចុះវ៉ាលីពួកយើង?" Jin សួរទៅវិញទាំងមិនយល់បើទៅទាំងអស់ គ្នាចុះអីវ៉ាន់ពួកគេ? តែយកឡើងយន្តហោះហើយអោយគេទៅរើរ របស់គេមកវិញយ៉ាងម៉េច
"Tae!!" Jin ឧទានឡើងនៅពេលដែលងាកមកវិញឃើញ Taehyung រត់ចេញទៅបាត់ ឃើញបែបនេះគេក៏ប្រញាប់រត់ចេញមកតាម ចំណែកឯ Jhope វិញក៏ដូចគ្នា តែមុននឹងរត់ចេញទៅគេ បានទៅប្រាប់បុគ្គលិកថតរបស់ពួកគេអោយជួយយកវ៉ាលីចុះអោយផង នៅពេលទៅដល់ព្រោះពួកគេមានការចាំទៅតាមក្រោយ

The Modern Husband Where stories live. Discover now