_Jeon's House_
Jimin កំពុងតែអង្គុយញ៊ាំអាហារពេលល្ងាចជាមួយ លោកស្រី Sobin និង Namjoon ចំណែកឯ Jungkook គេមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយនោះទេ ហើយចំពោះព័ត៌មានរបស់ Jungkook និងមិត្តស្រីរបស់គេនោះ លោកស្រី Sobin មិនទាន់បានដឹងនៅ ឡើយនោះទេ ព្រោះ Namjoon មិនទាន់បានជំរាបគាត់អោយដឹងពីរឿងនេះ
"ស្មើនេះហើយ Jungkook មិនទាន់មកដល់ផ្ទះវិញទៀតហី?" លោកស្រី Sobin សួរឡើងនៅពេលដែលញ៊ាំបាយជិតអស់ ហើយ កូនប្រុសគាត់មិនទាន់មកដល់ទៀត
"ប្រហែលជាជិតមកដល់ហើយអ្នកមីង" Namjoon តបទៅវិញហើយក៏ស្របពេលដែល Jungkook ដើរចូលមកដល់ល្មម
"ឯងលែងចេះស្គាល់ម៉ោងចូលផ្ទះហើយហី Jungkook?"
លោកស្រី Sobin សួរឡើងដោយសម្លឹងមើលមុខកូនប្រុសរបស់គាត់"ខ្ញុំមានរឿងចង់និយាយជាមួយ Jimin បន្តិច!" Jungkook និយាយទៅកាន់ Jimin ដោយមិនខ្វល់នឹងសម្តីម៉ាក់របស់គេនោះទេ
"......" Jimin ដាក់ស្លាបព្រាចុះពីក្នុងដៃហើយក៏ ងាកមុខមើលទៅ Jungkook ហើយក៏ប្រុងនឹងក្រោកឈរ តែក៏ត្រូវ Jungkook និយាយកាត់
"មិនបាច់ក្រោកទៅណាទេ! និយាយនៅទីនេះហើយ" Jungkook និយាយដោយសម្លេងស្មើរ"......." លោកស្រី Sobin និង Namjoon ក៏អង្គុយស្ងៀមចាំស្ដាប់ ថាតើ Jungkook គេចង់និយាយពីរឿងអ្វី
"និយាយមក" Jimin និយាយហើយក៏អង្គុយចុះធម្មតាវិញ
"ព្រឹកមិញមានឃើញព៌ត័មានអីទេ?"
"ព័ត៌មានអ្វី?" Jimin សួរឡើងដោយគេមិនដឹងរឿងពិតមែន
"មិនដឹងឬក៏ធ្វើមិនដឹង?"
"បើដឹងខ្ញុំសួរធ្វើអី?" Jimin តបទៅវិញទាំងហួសចិត្ត
"ហើយឯងវាកើតអីឯង Jungkook?" លោកស្រី Sobin សួរឡើង ដោយមិនពេញនៅពេលដែល ឃើញ Jungkook ប្រុងនឹងរករឿង Jimin បែបនេះ
"ខ្ញុំចង់លែងលះ!" Jungkook និយាយឡើងដោយសម្លក់ Jimin មិនដាក់ភ្នែក
"....." Jimin ភាំងនឹងសម្តីរបស់ Jungkook និយាយមុននេះតែម្ដង
"Jungkook ឯងនិយាយអីហ្នឹង! ឯងមានដឹងខ្លួនទេ" Namjoon ងើបសួរហើយសួរទៅប្អូនប្រុសជីដូនមួយរបស់គេ
"ឯងទៅកើតស្អីមកពីណាហាស៎?"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...