Part 21

2.1K 127 18
                                    

_Soora's House_

លោកស្រី Kara និងប្តីរបស់គាត់កំពុងតែអង្គុយញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នារួមទាំងមាន Ken នៅអង្គុយញ៊ាំក្បែរនោះ តែថ្ងៃនេះគេ មិនបាននិយាយអ្វីច្រើននោះទេ ព្រោះពីរថ្ងៃទៀតត្រូវជាថ្ងៃដែល លោក Sung Tae មកតាមការណាត់ជួបរបស់ពួកគេ ដើម្បីនិយាយពីគម្រោងថ្មីរបស់ FDK Group ហើយ  ប៉ុន្តែគេមិនទាន់ដឹងថា Jungkook មានផែនការបៀបម៉េចនោះទេ តែគេក៏សង្ឈឹមថាគេនឹងអាចយកឈ្នះ Jungkook បានទៅចុះ

"Ken! កូនកើតអីមែនទេ?" លោកស្រី Kara សួរឡើងនៅពេលដែល ឃើញកូនប្រុសរបស់គាត់អង្គុយញ៊ាំអាហារទាំងស្ងប់ស្ងាត់ខុសពីរាល់ដង

"បាទ! មិនអីទេម៉ាក់...កូនគ្រាន់តែគិតថា បើសិនជាកូនទៅនិយាយជាមួយលោក Sung Tae មិនបាននោះ កូននឹងទម្លាក់កំហុសទាំង នោះអោយទៅ Jungkook តើម៉ាក់គិតថាអាចទៅរួចទេ?"

"ល្អណាស់កូនប្រុស! បើយើងមិនឈ្នះ អ្នកផ្សេងក៏គ្មានសិទ្ធិឈ្នះដែរ...ម៉ាក់យល់ស្របនឹងគំនិតមួយនេះ"

"ចុះកូនមានផែនការយ៉ាងម៉េចដែរ?" ប៉ារបស់ Ken ក៏បានសួរឡើង

"កូននឹងខលទៅលេខារបស់លោក Sung Tae ណាត់សុំគាត់ជួបល្ងាចស្អែកនេះអោយបានមុន Jungkook...តែបើកូនទៅនិយាយចរចាជាមួយគាត់មិនបានសម្រេចទេ កូនមានតែធ្វើតាមវិធីដែលកូន និយាយមុននេះហើយ ដោយប្រាប់គាត់ថាកូនគ្រាន់តែធ្វើតាម បញ្ជារបស់ Jungkook តែប៉ុណ្ណោះ"

"មិនអីទេកូនប្រុស! ចាំម៉ាក់ខលទៅប្រាប់ Soora អោយនាងទៅ រក Jungkook ថាមិនស្រួលខាងស្អែកគេភ្លេចរឿងណាត់ជួបជាមួយលោក Sung Tae ផងក៏មិនដឹង"

"ម៉ាក់គិតថាប្អូនស្រីអាចធ្វើបានដែរមែនទេ?"

"មិនសាកមិនដឹងទេកូនប្រុស" លោកស្រី Kara សម្លឹងមើលមុខ របស់កូនប្រុសគាត់ហើយញញឹមដាក់គេ មុននឹងងាកទៅយក
ទូរសព្ទ័នៅក្បែរដៃចុចខលទៅរកកូនស្រីរបស់គាត់

_On Phone_

"អាឡូម៉ាក់"

"ឯងនៅឯណា?"

"នៅកន្លែងថត! ម៉ាក់មានការចង់ប្រើទៀតហើយមែនទេ?"

"បើដឹងល្អហើយ! ហើយពេលយើងប្រើចេះធ្វើអោយចេញលទ្ធផលមកអោយយើងឃើញផង"

The Modern Husband Where stories live. Discover now