"ចុះមិត្តខ្ញុំដែលផ្តល់ឈាមនោះគេទៅណាបាត់ហើយ?" Jungkook សួរទៅកាន់លោកគ្រូពេទ្យ នៅពេលដែលគាត់ងាក មករកគេវិញ
"គេមិនទាន់ចេញមកវិញទេមែនទេ?" លោកគ្រូពេទ្យសួរបកមក កាន់ Jungkook និង Jin ដែលឈរនៅក្បែរនោះវិញ
"បាទ!"
"ខ្ញុំក៏មិនដឹងដូចគ្នា! អ្នកទាំងពីរគួរតែទៅសួរនៅបន្ទប់ពិនិត្យឈាម" លោកគ្រូពេទ្យផ្តល់ជាយោបលមកវិញហើយក៏លាពួកគេទៅមើលអ្នកជម្ងឺផ្សេងទៀត
"Jungkook នៅរងចាំគេនាំ Jimin មកជាមួយគ្រប់គ្នាក្នុងបន្ទប់ចុះ! ចាំខ្ញុំទៅរក Tae" Jin និយាយដោយញញឹមហើយក៏ដើរ ចេញទៅ បន្ទប់ពិនិត្យឈាមបន្ទាប់ពី Jungkook ងក់ក្បាលយល់ ព្រម
Jin ក៏បានដើរមកដល់មុខបន្ទប់មួយដែលមានដាក់ផ្លាកថា បន្ទប់
ពិនិត្យឈាម ហើយគេក៏បានបើកទ្វារដើរចូលទៅ តែគេមិនបាន ឃើញវត្តមានរបស់ Taehyung ដដែល"លោកត្រូវការអ្វីមែនទេ?" អ្នកគ្រូពេទ្យនៅក្នុងបន្ទប់នោះសួរទៅ កាន់ Jin ដោយសារតែឃើញបើកទ្វារចូលមកអត់មាននិយាយអី សោះ ងាកមើលឆ្វេងស្ដាំដូចជាកំពុងតែរកអ្វីមួយ
"បាទអ្នកគ្រូពេទ្យ! ខ្ញុំមករកមិត្តរបស់ខ្ញុំដែលចូលមកផ្តល់ឈាមអោយអ្នកជម្ងឺសង្គ្រោះបន្ទាន់មុននេះ"
"ឈ្មោះ Kim Taehyung មែនទេ?" អ្នកគ្រូពេទ្យលើកក្រដាស List ឈ្មោះអ្នកដែលបានផ្តល់ឈាមយកមកមើលហើយក៏សួរទៅ កាន់ Jin វិញ
"បាទ! គឺម្នាក់ហ្នឹងហើយ"
"ពួកយើងកំពុងតែនាំគេទៅអោយសម្រាកសិន ព្រោះមុននេះ បន្ទាប់ពីផ្តល់ឈាមហើយ គេបានប្រាប់ថាវិលមុខហើយក៏សន្លប់បាត់ទៅ"
"ចុះអីឡូវគេយ៉ាងម៉េចហើយ?" Jin សួរដោយបារម្ភនៅពេលដែលបានឮបែបនេះ
"មិនអីនោះទេ! មូលហេតុដែលធ្វើអោយគេសន្លប់បែបនេះក៏ព្រោះ តែអ្នកជម្ងឺមុននោះហូរឈាមនៅក្នុងបរិមាណច្រើនពេក ហើយឈាមប្រភេទ AB- នេះជាប្រភេទកម្រដែលនៅមន្ទីពេទ្យពុំមាន
នោះទេ បើសិនជាចាំយកពីសាខាផ្សេងមក គឺអាចប្រថុយនឹងកើត មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជម្ងឺខ្លាំងណាស់ ព្រោះតែត្រូវរងចាំយូរ ទើបលោក Kim Taehyung សម្រេចចិត្តបរិចាគឈាមតាមបរិមាណដែលអ្នកជម្ងឺបានបាត់បង់ ទើបធ្វើអោយសម្ពាធឈាមរបស់គេធ្លាក់ចុះ ដែលបណ្ដាលអោយសន្លប់បែបនេះ" អ្នកគ្រូពេទ្យបាននិយាយបកស្រាយប្រាប់ទៅកាន់ Jin អោយបានដឹងពីសាច់រឿងច្បាស់លាស់ហើយ គាត់ក៏ញញឹមរួចនិយាយបន្តទៀត
"កុំបារម្ភអី! នៅពេលដែលគេដឹងខ្លួនវិញគ្រាន់តែអោយគេផឹកទឹក និងធ្វើលំហាត់ប្រាណអោយបានច្រើនគឺអស់អីហើយ"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...