_Greece_
Taehyung កំពុងតែឈរមើលកូនចៅរបស់គេ រៀបចំដម្លើងកាមេរ៉ានៅក្បែរមាត់អាងទឹក ដើម្បីថតស្ពតអោយផលិតផល ដែល ក្រុមហ៊ុន Jin បានទំនាក់ទំនងយកមកថត
ចំណែកឯ Jimin កំពុងតែរៀបចំផលិតផល នៅជិតមាត់អាង ដើម្បីអោយស៊ីទៅនឹងប្លង់មាត់ទឹក កំពុងតែរៀបចំសុខៗ ក៏បានឮ សម្លេងរបស់ Soora បន្លឺឡើងនៅក្បែរនោះដែរ
"Jungkook! ជួយលាបឡេអោយអូនបន្តិចមក...អូនខ្លាចខ្មៅស្បែក" Soora និយាយឡើងដោយសម្លេងផ្អែម ហើយដៀងមកមើល Jimin រួចក៏ហុចឡេអោយទៅ Jungkook ដើម្បីអោយគេលាបអោយ
"បានអូនសម្លាញ់" Jungkook ញញឹមនៅពេលដែលយកឡេពី មិត្តស្រីគេ
ចំណែកឯគ្រប់គ្នាដែលជាក្រុមការងាររបស់ Jimin បានសម្លឹងមើលទៅទាំងហួសចិត្ត តែចំពោះ Jimin វិញគេគ្រាន់តែមើលហើយក៏ក្រឡេកចេញទៅរៀបចំផលិតផលរបស់គេបន្តទៀតដូច ជាគ្មានរឿងអ្វីកើតឡើងទាំងអស់
"គាត់គឺជាភ្ញៀវ VIP របស់សណ្ឋាគារពួកយើង! ឮថាមកដើម្បីក្រេបទឹកឃ្មុំជាមួយប្រពន្ធដែលទើបតែរៀបការ" បុគ្គលិកខាងសណ្ឋាគារបាននិយាយឡើងហើយក៏ញញឹម
"មេឃកំពុងតែក្តៅ ហើយមកដេកហាលថ្ងៃបែបនេះប្រយ័ត្នជាំលែងបានថតម៉ូតទៅ! ឡប់សតិ" Jin និយាយឡើងដោយដៀងទៅមើល Soora
(លោកមានដែលគិតថាចង់ផ្ដល់កិត្តិយស អោយអ្នកដែលមាន ឈ្មោះជាប្រពន្ធខ្លះទេ?) Jimin គិតនៅក្នុងចិត្ត ដោយមិននិយាយចេញមកក្រៅនោះទេ
__________________________________
បន្ទាប់ពីញ៊ាំអាហារពេលថ្ងៃរួចរាល់ហើយ Jungkook និង Soora ក៏បានឡើងទៅសម្រាកនៅលើបន្ទប់វិញ ដើម្បីទុកកម្លាំងដើរលេង នៅយប់នេះ
"Soora នៅចាំបងក្នុងបន្ទប់បន្តិចណា...បងចេញទៅក្រៅមួយភ្លែត" Jungkook និយាយឡើងហើយក៏ដើរចេញពីបន្ទប់ទៅក្រៅ ដោយទុកអោយ Soora នៅគេងលើពូកតែម្នាក់ឯង
Jungkook បានដើរមកដល់បន្ទប់របស់ Jimin ហើយក៏ឃើញថា ទ្វារបន្ទប់នោះបើកចំហរ រួចគេក៏ដើរចូលទៅតែគ្មានមនុស្សនោះទេ រួចដើរចូលទៅក្នុងបន្ទប់ទឹក ក៏ឃើញអ្នកអនាម័យកំពុងតែសម្អាត
"លោកមករកនរណាដែរ?" អ្នកអនាម័យសួរនៅពេលឃើញ Jungkook ដើរចូលមកក្នុងបន្ទប់ទឹក
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...