Part 32

1.4K 122 27
                                    

_ 3 week laters_

រយៈពេលបីអាទិត្យហើយដែលគ្មានវត្តមាន Jimin នៅក្បែរខ្លួន របស់ Jungkook ទោះបីជាពេលនេះពួកគេមិនទាន់បានសរសេរ សំបុត្រលែងលះ តែពួកគេក៏រស់នៅបែកផ្ទះពីគ្នា Jimin បានចុះ ហត្ថលេខានៅលើសំបុត្រនោះរួចរាល់ហើយ នៅសល់តែ Jungkook ប៉ុណ្ណោះដែលមិនចុះហត្ថលេខា គេនៅតែមិនព្រមដដែល ចំណែកឯលោកស្រី Sobin វិញក៏មិនបាននិយាយអ្វីបន្តទៀតដែរ រឿងនេះអ្នកណាជាអ្នកចង អ្នកនោះស្រាយវាទៅ គាត់ឈប់លូកដៃហើយ

Jimin បានដាក់ពាក្យសុំឈប់ពីកន្លែងធ្វើការជាមួយ Jin ហើយក៏ ទៅគ្រប់គ្រងសណ្ឋាគាដែលនៅលើកោះរបស់គ្រួសារគេ គេមិនចង់នៅឃើញមុខរបស់ Jungkook នោះទេ សង្ឈឹមថាធ្វើបែបនេះ អ្វីៗ នឹងឆាប់ប្រសើរឡើង

នៅពេលដែល Taehyung បានលួចស្ដាប់ឮ Jimin និង Jin និយាយគ្នាពីមូលហេតុដែល Jimin សុំឈប់ ហើយមូលហេតុ ដែលគេលែងលះជាមួយ Jungkook នោះ ធ្វើអោយគេដឹងថា តាមពិតទៅមិនមែនមានតែគេដែលស្គាល់អារម្មណ៍ឈឺចាប់ សូម្បីតែមនុស្សដែលគេស្រឡាញ់ក៏ឈឺចាប់ ហើយឈឺចាប់ជាង គេរាប់សិបដង គ្រាន់តែលួចស្រឡាញ់ Jimin ហើយគេមិនដែលផ្តល់ក្តីសង្ឈឹមអោយផង គេឈឺចាប់បែបនេះទៅហើយ ចុះទម្រាំ Jimin វិញ? តើគេអាចទ្រាំបានយ៉ាងម៉េចទៅ?

ថ្ងៃនេះ Jungkook ត្រូវមកចូលក្រុមហ៊ុនដើម្បីប្រជុំ ព្រោះគេមិន បានឈានជើងចូលក្នុងក្រុមហ៊ុនអស់រយៈពេលបីអាទិត្យហើយ គេគ្មានអារម្មណ៍អ្វីក្រៅពីនឹក Jimin នោះទេ គេចង់ឃើញចង់ឮ សម្លេងរបស់ Jimin ណាស់ បើដឹងថាមានថ្ងៃនេះគេសុខចិត្ត រស់ នៅឈ្លោះគ្នាជាមួយ Jimin ដូចកាលដែលគេរៀបការដំបូង ពេលនោះគ្មានការស្រឡាញ់មានតែការឌឺដងដាក់គ្នា គ្មានអារម្មណ៍ថាឈឺចាប់គ្មានអារម្មណ៍ថារអៀសចិត្ត ប៉ុន្តែពួកគេនឹងបានរស់នៅឃើញមុខគ្នារាល់ថ្ងៃ ឮសម្លេងគ្នារាល់ថ្ងៃ មិនដូចជាពេលនេះទេ

"Jungkook" សម្លេងមនុស្សធ្លាប់ស្គាល់បានបន្លឺឡើង ដោយធ្វើអោយម្ចាស់ឈ្មោះបែរក្រោយមកងាកមើលប្រភពសម្លេង
"មានពេលទំនេរទេ? ខ្ញុំមានរឿងចង់និយាយជាមួយ"

"...." Jungkook មិនគិតអ្វីច្រើនក៏ងក់ក្បាលយល់ព្រមភ្លាមមិនខ្វល់ថាបន្តិចទៀតនេះគេត្រូវចូលប្រជុំនោះទេ តែមុននឹងទៅគេ បានខលប្រាប់បងប្រុសរបស់គេអោយលើកទៅថ្ងៃស្អែកហើយ

The Modern Husband Opowieści tętniące życiem. Odkryj je teraz