នៅក្នុងភោជនីយដ្ឋានដែលមានរៀបចំតុបតែងយ៉ាងប្រណិតមាន ភ្ញៀវជាច្រើនកំពុងតែអង្គុយចាំអាហារពេលព្រឹកយ៉ាងមានភាព ស្ងប់ស្ងាត់ មិនមានភពរញ៉េរញ៉ៃនោះទេ តែក៏សង្កេតឃើញថា បុរសសង្ហា ៤ នាក់ដែលកំពុងតែអង្គុយញ៊ាំអាហារនៅតុជាមួយគ្នា គឺ ៣នាក់កំពុងតែអង្គុយញ៊ាំអាហាររបស់គេយ៉ាងជក់ចិត្ត ចំណែកឯ ម្នាក់ទៀតវិញគឺអង្គុយមើលអាហាររបស់ខ្លួនហើយគិតតែញញឹម មិនដឹងស្រម៉ៃទៅដល់ណាទៅហើយទេ
"ថ្ងៃនេះគេកើតអី?" Jin សួរទៅកាន់ Jhope ដែលអង្គុយនៅក្បែរដៃរបស់គេ ព្រមទាំងបូយមាត់ចង្អុលទៅម្នាក់ដែលកំពុងតែអង្គុយញញឹមនោះ
"ឃើញញញឹមតាំងពីពេលឈរនិយាយជាមួយ Jimin ព្រឹកមិញម្ល៉េះ" Jhope តបទៅវិញទាំងមិនដឹងដូចគ្នាថាមកពីមូលហេតុអ្វីដូចគ្នា
"មានបញ្ហាអីមែនទេ?" Namjoon សួរនាំទៅ Jin នៅពេលដែលឃើញ Jin និយាយជាមួយមិត្តគេហើយជ្រួញចិញ្ចើម
"ខ្ញុំគ្មានបញ្ហានោះទេ!" Jin ងាកមកឆ្លើយតបវិញហើយ គេបែរទៅនិយាយជាមួយអ្នកដែលកំពុងតែអង្គុយញញឹមមិនឈប់នោះ
"Taehyung ហើយវាថីឯងបានចេះតែញញឹមមិនព្រមញ៊ាំបាយ សោះ""ហឹម? និយាយជាមួយខ្ញុំមែនទេ?" Taehyung តបទៅវិញទាំង មិនបានចាប់អារម្មណ៍ថាអ្នកនៅជុំវិញគេនិយាយអ្វីខ្លះនៅមុននេះ
"បើមិននិយាយជាមួយឯងអោយនិយាយជាមួយអ្នកណាទៀត? អ្នកណានៅក្នុងតុនេះអង្គុយញញឹមមិនញ៊ាំបាយនោះ"
"ខ្ញុំមិនឃ្លានទេ! ហើយបើបងញ៊ាំឆ្អែតហើយ! ហៅគេមកគិត លុយទៅ"
"ចុះបាយរបស់ឯង?"
"មិនញ៊ាំទេ" Taehyung និយាយហើយរុញចានរបស់គេខិតចេញទៅមុខ ដើម្បីអោយបុគ្គលិករត់តុមកលើកចេញ
"ស្អីអញ្ចេះ? ធ្លាប់តែឮគេពិបាកចិត្តញ៊ាំបាយមិនចូល មិនដែលឮអ្នក សប្បាយចិត្តញ៊ាំបាយមិនចូលនោះទេ" Jin រអ៊ូង៉ូវៗ បន្ទាប់មក លើកដៃហៅបុគ្គលិកគិតលុយ
"Tae ព្រឹកមិញឯងនិយាយអីជាមួយ Jimin ខ្លះបានជាមកវិញញញឹមជាប់បែបនេះ?" Jhope សួរទៅកាន់មិត្តរបស់គេនៅពេលដែល Jin និង Namjoon កំពុងតែគិតលុយ
" Jimin ប្រាប់ថាថ្ងៃក្រោយកុំធ្វើបែបនេះទៀត បើបារម្ភពីគេអាចខលមកសួរ ឬក៏ចាំពេលទៅវិញមកជួបគេក៏បានដែរ មិនបាច់មករកគេដល់ឆ្ងាយយ៉ាងនេះទេ ព្រោះគេមកធ្វើការ"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...