_Police Station_
រយៈពេលបីថ្ងៃបានកន្លងផុតទៅយ៉ាងលឿន តែខាងប៉ូលីសមិន មានដំណឹងអ្វីអំពី Soora នោះទេ ខាងអ្នកធ្វើការនៅខុនដូរដែល Soora នាងស្នាក់នៅនោះ ក៏បានផ្តល់ដំណឹងមកអោយខាងប៉ូលីសថាមិនឃើញនាងត្រឡប់ទៅវិញនោះទេ តាំងពីមុនពេលប៉ូលីស ទៅរកនាងទៅទៀត
ចំណែកឯប៉ូលីសក៏បានដាក់ក្រុមការងារប៉ុន្មានអ្នកអោយនៅឃ្លាំ មើលជុំវិញផ្ទះរបស់លោកស្រី Kara ព្រោះខ្លាចថា Soora នាង
ត្រឡប់ទៅផ្ទះវិញហើយ តែលោកស្រីមិនរាយការណ៍មកខាង
ប៉ូលីសថ្ងៃនេះប៉ូលីសក៏បានសម្រេចចិត្តនាំតែបុរសជាជនជាប់ចោទម្នាក់ ទៀត ដែលខាងប៉ូលីសចាប់បាននោះមកសួរចម្លើយមុន ព្រោះមិនចង់អោយចំណាយពេលយូរទៀតនោះទេ សួរទៅក្រែងលបានតម្រុយថ្មីខ្លះ ព្រោះទាំងគ្រួសាររបស់ Jungkook និង Jimin ខល មកសួរខាងប៉ូលីសរាល់ថ្ងៃគ្មានខានមួយថ្ងៃនោះទេ ខាងប៉ូលីសពិតជាពិបាកនៅក្នុងការឆ្លើយតបទៅគ្រួសារទាំងពីរនេះវិញណាស់
"លោកប៉ូលីសដោះលែងខ្ញុំទៅ! ខ្ញុំមិនដឹងរឿងអីនោះទេ" សម្លេងអង្វរក របស់បុរសជាជនជាប់ចោទនោះបានបន្លឺឡើងនៅក្នុងបន្ទប់សួរចម្លើយគ្រាន់តែបានឃើញវត្តមានរបស់ប៉ូលីសពីរនាក់ដើរចូលទៅ
"ខ្ញុំមិនដឹងរឿងអីនោះទេលោកប៉ូលីសជឿខ្ញុំទៅ""អញ្ចឹងលោកមើល Clip នេះសិនទៅ!" ប៉ូលីសបាននិយាយហើយក៏ចាប់ផ្តើមបើករូបភាពនៅក្នុងមន្ទីពេទ្យនោះ
បុរសជាជនជាប់ចោទនោះក៏បានស្ងាត់មាត់ហើយមើលទៅរូបភាព ដែលកំពុងតែចាក់នៅក្នុងទូរទស្សន៍នោះ នៅពេលនេះគេអស់អីត្រូវប្រកែកហើយ នៅក្នុង Clip នោះគឺឃើញមុខរបស់គេដើរមកពី ក្រោយខ្នងរបស់ Jimin ច្បាស់ណាស់
"យ៉ាងម៉េចហើយ? លោកនៅតែមិនដឹងរឿងទៀតទេ?" ប៉ូលីសក៏ បានសួរចេញទៅនៅពេលដែលមើល Clip ចប់
"បើលោកព្រមសហការជាមួយពួកយើងគឺអាចសម្រាលទោសខ្លះ! តែបើលោកមិនព្រមសហការនោះទេ ខាងប៉ូលីសនឹងចាត់ការដោយមិនបន្ធូរបន្ថយទោសអោយនោះទេ""លោកប៉ូលីសខ្ញុំធ្វើតាមបញ្ជាគេទេ! លោកប៉ូលីសកុំចាប់ខ្ញុំដាក់គុកអី" បុរសជាជនជាប់ចោទនោះក៏បាននិយាយបកស្រាយ តែគេមិនហ៊ាននិយាយអ្វីលើសពីនោះទៀតទេ ព្រោះតែខ្លាចប៉ះពាល់ដល់ សុវត្ថិភាពក្រុមគ្រួសាររបស់ខ្លួន
ESTÁS LEYENDO
The Modern Husband
Fanficឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...