_Jeon's House_
ម៉ែដោះកំពុងតែយកខោអាវរបស់ Jungkook ដែលបោកអ៊ុតរួចយក ទៅដាក់ក្នុងបន្ទប់របស់គេ ប៉ុន្តែទើបតែយកបានទៅដល់មាត់ ទ្វារបន្ទប់គេងរបស់ Jungkook
"អូយ! មកឈឺពោះអីនៅពេលនេះ" ម៉ែដោះរអ៊ូឡើងហើយក៏ដាក់កន្ត្រក់ខោអាវនៅមុខបន្ទប់ហើយ ក៏ចុះទៅចូលបន្ទប់ទឹកជាមុនសិន
Jimin ទើបតែចេញពីធ្វើការមកដល់ផ្ទះវិញ ពេលល្ងាចហើយឡើងទៅបន្ទប់របស់គេ ដើរឡើងទៅជិតដល់បន្ទប់ក៏ឃើញកន្ត្រក់ ខោអាវរបស់ Jungkook ដាក់ចោលនៅមុខនោះ Jimin ងាកមើលឆ្វេងស្ដាំហើយ មិនឃើញមនុស្សទើបដើរចូលទៅលើក ខោអាវរបស់ Jungkook ហើយចូលទៅក្នុងបន្ទប់របស់គេ
ចំណែកឯ Jungkook វិញបន្ទាប់ពីចេញមកពីប្រជុំគេក៏បាន
ត្រឡប់មកផ្ទះវិញ រួចក៏ឡើងទៅលើបន្ទប់គេងរបស់គេដូចរាល់ថ្ងៃ"Jimin?" Jungkook ឧទានឡើងដោយជ្រួញចិញ្ចើមនៅពេលដែល បើកទ្វារចូលមកឃើញ Jimin កំពុងតែអង្គុយបត់ខោអាវ នៅចុងពូករបស់គេ
"......" Jimin គ្រាន់តែងាកមកសម្លឹងមើលមុខរបស់ Jungkook ហើយក៏ងើបឈរឡើង មុននឹងនិយាយ
"ខ្ញុំឃើញ កន្ត្រក់ខោអាវទុកចោលនៅមុខបន្ទប់ទើបយកចូលមកអោយ""......." Jungkook មិនតបហើយក៏សម្លឹងមើលមុខរបស់ Jimin រួចក៏កំពុងតែឆ្ងល់ថាថ្ងៃនេះ Jimin ញ៊ាំអ្វីខុសមែនទេបានជាចិត្តល្អបែប នេះ
Jimin ក៏ប្រុងនឹងដើរចេញទៅវិញ ព្រោះមិនឮ Jungkook និយាយអ្វីបន្ត គិតថាប្រហែលជា Jungkook មិនពេញចិត្ត ពេលគេរៀបនឹង ដើរចេញទៅវិញ Jungkook ក៏និយាយឡើង
"ប្រញ៉ាប់ទៅណា? មកយកកន្សែងអោយបន្តិចមក ព្រោះចង់ចូល ងូតទឹក"
"......" Jimin មិនមាត់ហើយក៏ដើរចូលមកយកកន្សែងនៅលើពូក ដែលគេបានបត់មុននេះ យកមកហុចអោយ Jungkook តែក៏ត្រូវ Jungkook ចាប់ទាំងកន្សែងចាប់ទាំងដៃរបស់គេជាប់
"យ៉ាងម៉េចដឹងខ្លួនខុសមែនទេ? បានចេះមកយកចិត្តប្តីវិញបែបនេះ?"
"លោកគួរតែប្តូរមុខរបរទៅធ្វើអ្នកនិពន្ធទៅ ព្រោះនេះលោកគិត ចេញជាឆាកៗ ហើយ" Jimin និយាយដោយគ្រវាសដៃរបស់ Jungkook ប្រុងនឹងដើរចេញ តែក៏ត្រូវ Jungkook ចាប់ជាប់ អោយបែរមកវិញ ហើយទាញខិតអោយចូលមកជិតខ្លួនរបស់គេ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...