Part 14

1.5K 120 26
                                    

_FDK Group_

Jungkook ឈរនៅមាត់បង្អួចក្នុងបន្ទប់ធ្វើការរបស់គេ ដែលមាន Soora កំពុងអោបគេពីក្រោយ នាងមករកគេនៅថ្ងៃនេះដើម្បីចង់ និយាយជាមួយ Jungkook អោយច្បាស់ម្ដងទៀតពីរឿងដែល Jungkook បានសន្យាជាមួយនាងនោះ

"Jungkook បងចង់អោយរឿងនេះអូសបន្លាយដល់ពេលណាទៀត ទៅ?"

"......" Jungkook ដកដង្ហើមធំហើយក៏ បង្វែរខ្លួនមកចំទល់មុខ របស់ Soora មុននឹងញញឹមបន្តិចហើយតបទៅវិញ
"អ្នកម៉ាក់មិនព្រមអោយលែងនោះទេ! ដូចដែលបងបានប្រាប់អូនពីដំបូងអញ្ចឹងអ្នកម៉ាក់ទាមទារអោយបងសងជំនឿចិត្តរបស់គេ ១០លាន ទើបព្រមអោយធ្វើការលែងលះ"

"អូនគិតយូរៗ ទៅនេះប្រហែលជាមិនមែនជាគំនិតរបស់ម៉ាក់បង នោះទេ" Soora សម្លឹងមើលមុខរបស់ Jungkook ហើយនិយាយឡើង

"អូនចង់បានន័យថាយ៉ាងម៉េច?"

"ប្រហែលជា Jimin គេកំពុងតែលង់ស្រឡាញ់បងហើយ មើលទៅ ទើបមិនព្រមលែងយ៉ាងនេះ" Soora និយាយដោយពេបមាត់ធ្វើជាអន់ចិត្ត រួចអោនមុខចុះ
"ហើយអ្នកម៉ាក់ឃើញគេស្រឡាញ់បងបែបនេះ ក៏ខំរកលេស និយាយរឿងលុយដើម្បីកុំអោយបងលែងលះពីគេ"

"Soora អូនយល់ច្រលំហើយ... Jimin ហ្នឹងហី? មកស្រឡាញ់បង? មនុស្សគេគ្មានបេះដូងទេ" Jungkook និយាយឡើងដោយ ទឹកមុខ ហួសចិត្ត តែក៏មានអារម្មណ៍អន់ចិត្តនៅពេលដែលគិតថា Jimin គ្មានអារម្មណ៍អីបន្តិចមកលើគេបែបនេះ

"អូននិយាយមែនណា...ចំពោះអូនវិញមកពីអូនស្រឡាញ់ម្នាក់ណាខ្លាំងទើបអូនមិនព្រមលែង" Soora និយាយហើយញញឹមផ្អែម
ដាក់ទៅកាន់ Jungkook

"តែគេមិនមែនជាអូននោះទេ" Jungkook និយាយដោយគ្រវីក្បាលតិចៗ ហើយក៏ក្រឡេកភ្នែកទៅមើលនាឡិកា នៅជាប់ជញ្ជាំងបានបង្ហាញថាដល់ម៉ោងដែលគេត្រូវទៅប្រជុំហើយ
"អូននៅចាំបងក្នុងនេះហើយ! ចាំប្រជុំហើយពួកយើងចេញទៅញ៊ាំ បាយល្ងាចជាមួយគ្នា" Jungkook និយាយហើយ Soora ក៏ងក់ ក្បាលញញឹម បន្ទាប់មក Jungkook ក៏ដើរចេញទៅបាត់

__________________________________

"ខ្ញុំគិតថាគម្រោងទៅនិយាយជាមួយលោក Sung Tae នៅ អាទិត្យក្រោយនេះគួរតែអោយ Ken ជាអ្នកទៅចុះ...ព្រោះ Ken គេក៏បាន យល់ដឹងពីគោលការណ៍របស់ FDK group យើងច្រើនដែរ" លោក ស្រី Kara បញ្ចេញយោបលរបស់គាត់ឡើងមក ហើយក៏គ្រប់គ្នានៅក្នុងអង្គប្រជុំមើលមុខគ្នា ដើម្បីគិតពីយោបល របស់លោកស្រី Kara

The Modern Husband Where stories live. Discover now