_Condo_
ថ្ងៃថ្មីបានមកដល់ក៏ជាថ្ងៃដែល Ken ត្រូវមកជួបប្អូសស្រីរបស់គេ នៅខុនដូរ ដើម្បីពិភាក្សារឿងពន្យាពេលដែលនាងទម្ងន់នោះ
ពួកគេទាំងពីរបានចាំទាល់តែ Emma ចេញទៅបាត់ទើបចាប់ផ្តើមនិយាយ ព្រោះខ្លាចនាងលួចស្ដាប់ឮហើយ ទៅនិយាយប្រាប់គេផ្សេងទៀត ជាពិសេសគឺ Jungkook"អីឡូវបងគិតឃើញអីខ្លះហើយ?" Soora សួរភ្លាមៗ គ្រាន់តែឃើញមិត្តនាងដើរចេញទៅបាត់ភ្លាម
"បងគិតថាពេលនេះមុខសញ្ញារបស់យើងគួរតែផ្តោតលើ Jimin"
"ហេតុអី? បងចង់អោយ Jungkook និងគេត្រូវគ្នាវិញមែនទេ?" Soora សួរកាត់បងប្រុសរបស់គេទាំងមិនទាន់ដឹងថារឿងរ៉ាវបន្តវា យ៉ាងម៉េចនោះទេ
"មិនបានទេ! ខ្ញុំគ្មានផ្លូវអោយពួកគេត្រូវគ្នានោះទេ""ហ៊ើយ!" Ken ដកដង្ហើមធំហើយញីសៀតផ្ការបស់គេមុននឹង និយាយចេញទៅកាន់ប្អូនស្រីរបស់គេ
"បងមិនបានអោយពួកគេទាំងពីរត្រូវគ្នាវិញនោះទេ! បងចង់ប្រើ ប្រាស់ Jimin ដើម្បីពន្យាពេល ដើម្បីធ្វើអោយឯងមានផ្ទៃពោះអោយពិតប្រាកដ""បងគិតចង់ធ្វើយ៉ាងម៉េច?"
"ថ្ងៃនេះ Jimin គេត្រឡប់មកទីក្រុងវិញហើយ! ជាឱកាសសំរាប់យើងហើយ...បន្តិចទៀតបងនឹងអោយគេទៅយាមនៅព្រលាន យន្តហោះ នៅពេលដែលគ្នារបស់បងឃើញគេ ពួកគេនឹងទាក់ទង មកបងហើយបងនឹងចាប់ផ្តើមផែនការរបស់ពួកយើង" Ken និយាយចេញទៅដោយទឹកមុខបង្កប់ដោយភាពពិសពុល
"បងចង់ចាប់គេមែនទេ?" Soora សួរឡើងដោយភ្ញាក់ផ្អើលទៅ នឹងគម្រោងការរបស់បងប្រុសនាង
"មិនធ្វើអ្វីធំដុំនោះទេ! គ្រាន់តែចាប់ទុក ហើយអោយពួកនោះជ្រួល ច្របល់តាមរកគេតែប៉ុណ្ណោះ"
"ចុះរឿងកូន?"
"ឯងរកអ្នកផ្សេងមិនបានមែនទេ? កូនមិនទាន់កើតផងធ្វើម៉េចដឹងថាជាកូនរបស់អ្នកណា?"
"ចុះបើពេលកូនកើតចេញមកហើយនោះ?" Soora សួរទាំងបារម្ភជាមុន ព្រោះលោកស្រី Sobin មិនមែនងាយបោកនោះទេ
"ចាំដល់ពេលនោះចាំគិតបន្ថែមទៀត! អីឡូវដោះស្រាយអោយរួចមួយរឿងសិនទៅ" Ken និយាយហើយក៏លើកទឹកនៅក្នុងកែវមកផឹករួចក៏ងើបឈរឡើងមុននឹងនិយាយចេញទៅ
"បងទៅវិញហើយ! រឿងនេះសម្រេចតាមផែនការដែលបងបាន និយាយទៅចុះ" Ken និយាយចប់ក៏ដើរចេញទៅ ដោយទុកអោយ Soora នៅអង្គុយលើកៅអីក្នុងកន្លែងញ៊ាំបាយ កំពុងតែគិតថាធ្វើយ៉ាងម៉េចទើបមានកូនអោយបានលឿនមុននឹងគេចាប់នាងបាន
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...