_Asan Medical Center_
អ្នកគ្រូពេទ្យកំពុងតែធ្វើការលាងរបួសដៃរបស់ Jimin គេបានភ្ញាក់ ដឹងខ្លួនវិញ កាលពីពេលថ្ងៃមិញ បន្ទាប់ពីពេលដែល Jungkook ត្រឡប់មកដល់មន្ទីពេទ្យវិញប្រហែលជាមួយសន្ទុះ ពេលនេះលោកស្រី Sobin ព្រមទាំងម៉ាក់ប៉ារបស់ Jimin កំពុងតែនៅតាម ផ្លូវធ្វើដំណើរមកមើលកូនប្រុសរបស់ខ្លួននៅមន្ទីពេទ្យ
"មុខរបួសគឺមិនទាន់ស្ងួតនោះទេ! ប្រហែលជាប៉ុន្មានថ្ងៃទៀតវា ក្រៀម អាចដោះបង់រុំចេញបានហើយ" អ្នកគ្រូពេទ្យប្រាប់ទៅកាន់ Jungkook ដែលកំពុងតែឈរនៅក្បែរនោះ
"បាទអ្នកគ្រូពេទ្យ"
"ហើយអ្នកជម្ងឺអាចត្រឡប់ទៅសម្រាកនៅផ្ទះវិញបានធម្មតា បន្ទាប់ពីយប់នេះ ព្រោះខាងមន្ទីពេទ្យសុំតាមដានក្រែងលនៅមាន បញ្ហាអ្វីទៀត"
"បាទអ្នកគ្រូពេទ្យ! តែ...គឺតែ"
"...." អ្នកគ្រូពេទ្យសម្លឹងមើលមុខរបស់ Jungkook ដោយរងចាំស្ដាប់នូវអ្វីដែលគេចង់លើកមកនិយាយ
"អ្នកគ្រូពេទ្យប្រាកដចិត្តហើយមែនទេថាប្រពន្ធខ្ញុំមិនប៉ះពាល់ដល់ខួរក្បាលនោះ?" Jungkook សួរចេញទៅដោយចង់អោយកាន់ តែប្រាកដនៅក្នុងចិត្តថានេះនៅតែជា Jimin របស់គេដូចកាលពី មុន
"ចាស៎! បើលោកមិនប្រាកដចិត្តនោះ គឺពួកយើងអាចធ្វើការស្កេន អោយលោកមើលម្ដងទៀតបាន"
"ស្កេនមើលម្ដងទៀតបានមែនទេ?" Jungkook សួរបញ្ជាក់ដោយញញឹមឡើងយ៉ាងពេញចិត្ត
"អញ្ចឹងចាំពួកខ្ញុំរៀបចំអោយ! បន្តិចទៀតនឹងមានគ្រូពេទ្យមកនាំអ្នកជម្ងឺទៅបន្ទប់ស្កេនហើយ" អ្នកគ្រូពេទ្យនិយាយហើយក៏ដើរ ចេញទៅក្រៅវិញ
"តាមពិតទៅមិនចាំបាច់ស្កេនម្ដងទៀតក៏បានដែរ!" Jin បញ្ចេញយោបលបន្ទាប់ពីអ្នកគ្រូពេទ្យដើរចេញទៅក្រៅបន្ទប់បាត់
"ខ្ញុំចង់អោយប្រាកដចិត្ត" Jungkook និយាយឃ្លានេះជាលើកទី ៣ ហើយ បន្ទាប់ពី Jimin ចេញមកពីបន្ទប់សង្គ្រោះបន្ទាន់វិញ កាលពីយប់ម្សិលមិញគេបានទៅសុំអោយគ្រូពេទ្យស្កេនមើលសារជាថ្មីម្ដងហើយ សូម្បីតែព្រឹកមិញមុននឹងចេញទៅរកភស្ដុតាងនោះក៏គេអោយគ្រូពេទ្យស្កេនដែរ អីឡូវសុំទៀតហើយ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...