_Jeon's House_
"កម្មវិធីនៅល្ងាចថ្ងៃខាងស្អែកនេះ មីងចង់អញ្ជើញក្មួយ Yuri មកចូលរួមដើរម៉ូតដែរ" លោកស្រី Sobin និយាយទៅកាន់ Namjoon ដែលកំពុងតែអង្គុយញ៊ាំអាហារពេលព្រឹកនៅក្បែរគាត់
"Yuri? ប្អូនស្រីជីដូនមួយរបស់ Jimin មែនទេ?"
"តើគំនិតនេះល្អទេ?" លោកស្រី Sobin ញញឹមហើយសួរទៅក្មួយប្រុសរបស់គាត់
"ខ្ញុំគិតថាវាក៏ល្អម្យ៉ាងដែរ...ព្រោះកាលពីលើកមុននាងដើរម៉ូតបានល្អណាស់" Namjoon ញញឹមហើយតបទៅវិញមុននឹងញ៊ាំអាហាររបស់គេបន្ត
"អញ្ចឹងចាំក្មួយទៅទាក់ទងនាងជំនួសមីងផង"
"បាទអ្នកមីង!"
"និយាយអញ្ចឹងក្មួយគិតថា Yuri នាងយ៉ាងម៉េចដែរ?" លោកស្រី Sobin សួរដោយងាកមកសម្លឹងមកមើលមុខរបស់ក្មួយប្រុសគាត់ ហើយញញឹម
"នាងគឺ...មើលទៅសុភាព ស្អាត រួសរាយ"
"ក្មួយចាប់អារម្មណ៍នាងទេអញ្ចឹង?"
"គឺ....ហាស៎?? ចាប់អារម្មណ៍??" Namjoon ចាប់អារម្មណ៍នឹងសំនួររបស់អ្នកមីងគេហើយ ក៏ភ្ញាក់ផ្អើលតែម្ដង
"មិនបាច់ភ្ញាក់ផ្អើលទេ! មីងគិតរួចហើយ...Jungkook គេរៀបការ មានប្រពន្ធហើយ ក្មួយចង់នៅម្នាក់ឯងដល់ពេលណាទៀត?"
"ខ្ញុំមិនទាន់គិតពីរឿងរៀបចំគ្រួសារនោះទេអ្នកមីង"
"អត់ទេមីងសម្រេចចិត្តរួចហើយ Yuri នាងគឺសាកសមនឹងក្មួយបំផុតហើយ គ្រួសារនាងក៏ល្អ ចរឹកក៏ល្អ មីងអូខេហើយ" លោកស្រី Sobin និយាយហើយញញឹមយ៉ាងពេញចិត្តនឹងគំនិតរបស់គាត់ គាត់ស្រឡាញ់ Namjoon ដូចជាកូនបង្កើតអញ្ចឹងបែបនេះគាត់ គឺចង់ឃើញគេមានសុភមង្គលជាមួយមនុស្សស្រីដែលគាត់ ជ្រើសរើសអោយ ទើបគាត់ស្លាប់ទៅបិទភ្នែកជិត
"....." Namjoon មិនហ៊ានជំទាស់នឹងសម្តីរបស់មីងគេនោះទេ មានតែនៅស្ងៀមហើយញ៊ាំអាហាររបស់គេបន្ត
"អា៎ររ! ថ្ងៃនេះអាកូនជើងល្អចេះក្រោកពីព្រឹកដែរហី?" លោកស្រី Sobin បន្លឺឡើង នៅពេលឃើញកូនប្រុសរបស់គាត់ស្លៀកពាក់ រៀបចំខ្លួនស្អាតបាត ដើរចុះមក រាល់ព្រឹកស្មើរនេះគេមិនទាន់ភ្ញាក់ទេ
"ឯងប្រញាប់ទៅជួបនាងឈ្លើងនោះមែនទេ?"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...