_Condo_
Soora មកដល់បន្ទប់ខុនដូររបស់នាងវិញ ហើយក៏ខលទៅរកមិត្តរបស់នាង Emma ដែលកំពុងតែញ៊ាំអាហារនៅខាងក្រៅ អោយប្រញាប់មករកនាងវិញ បន្ទាប់ពីអង្គុយចាំ Emma ប្រហែលជាអស់រយៈពេលជិតមួយម៉ោង នាងក៏បានមកដល់
"ហើយឯងប្រញាប់ហៅយើងមកវិញធ្វើអី?" គ្រាន់តែ Emma បើកទ្វារចូលក្នុងបន្ទប់គេងរបស់ Soora ហើយនាងក៏សួរឡើង ភ្លាមៗ ទាំងមិនយល់ មិនទាន់បានញ៊ាំអាហារអីរួចរាល់ផងក៏មកខល ហៅអោយប្រញាប់ត្រឡប់មកវិញ
"ឯងចាត់ទុកយើងជាមិត្តទេ?" Soora សម្លឹងមើលមុខរបស់ Emma ហើយសួរឡើង
"វាថីឯងហា៎? បើយើងមិនចាត់ទុកឯងជាមិត្តទេ យើងមិនមកឈរ នៅទីនេះទេ"
"អញ្ចឹងឯងជួយយើងរឿងមួយតើបានទេ?" Soora រត់មកអោប មិត្តរបស់នាងហើយសួរឡើង
"មិនបានទេ!" Emma ឆ្លើយតបមកវិញ ដោយមិនចាំបាច់គិត ច្រើននោះទេ
"ហេតុអី? ក្រែងឯងជាមិត្តយើងហី?? ហេតុអីជួយយើងមិនបាន??" Soora រុញ Emma ចេញពីការអោបហើយក៏សួរឡើងទាំងតម្លើងសម្លេងមិនពេញចិត្ត នៅពេលដែលមិត្តនាងបដិសេធមិនព្រមជួយបែបនេះ
"ឯងនៅចង់ធ្វើរឿងឆ្គួតឡប់បែបនេះដល់ពេលណាទៀត?"
"មកពីពួកអស់នោះចាប់បំបែក Jungkook ចេញពីយើង! យើងមិនបានឆ្គួតនោះទេ...យើងគ្រាន់តែរកវិធីយកអ្វីដែលជារបស់យើងមកវិញតែប៉ុណ្ណោះ" Soora ស្រែកខ្លាំងៗ តបទៅមិត្តរបស់នាងវិញ
"មិនអីទេ! បើឯងមិនជួយយើងទេ...យើងទៅជួលគេអោយមកជួយយើងក៏បានដែរ" Soora និយាយព្រមទាំងរុញមិត្តរបស់នាងអោយចេញឆ្ងាយពីនាង មុននឹងដើរទៅយកទូរសព្ទ័និងកាបូបស្ពាយ របស់នាងបម្រុងនឹងចេញទៅក្រៅ តែក៏ត្រូវ Emma ចាប់ដៃរបស់ នាងជាប់ដើម្បីអោយនាងឈប់នៅមួយកន្លែង"ឯងចង់ទៅណា?"
"កុំចេះដឹងរឿងរបស់យើង!!" Soora និយាយព្រមទាំងគ្រវាសដៃ របស់មិត្តនាងចេញ
"បើឯងមិនជួយយើងទេ យើងទៅរកអ្នកផ្សេងអោយជួយក៏បាន ដែរ...ហើយពួកយើងក៏ឈប់រាប់អានគ្នាបន្តទៀតទៅ""....." Emma ស្ងាត់មាត់នៅពេលដែលនាងឮសម្តីរបស់ Soora និយាយចប់មុននេះ
"ដើម្បីតែរឿងមនុស្សប្រុស ឯងចង់ឈប់រាប់អានគ្នាតើមែនទេ?"
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...