_Hotel_
តុក! តុក!!
បន្ទាប់ពីឮសម្លេងគោះទ្វារបន្ទប់របស់ខ្លួនហើយ Jin ក៏ដើរទៅបើក ទ្វារអោយអ្នកកំពុងតែគោះដើម្បីចូលមក"អូរ៎! Jimin? មិនទៅពិភាក្សាជាមួយ Jungkook ទេហី?" Jin សួរដោយភ្ញាក់ផ្អើលនៅពេលដែលឃើញថា Jimin ជាអ្នកគោះ ទ្វារបន្ទប់របស់គេ Jin ស្មានតែ Jimin ចេញទៅមួយប្តីគេបាត់ ហើយ
"អត់ទេ! ខ្ញុំទើបតែងើបរៀបចំខ្លួនហើយ" Jimin និយាយដោយដើរចូលទៅក្នុងបន្ទប់របស់ Jin ដោយម្ចាស់របស់គេមិនទាន់ហៅអោយចូលផង Jin ក៏បិទទ្វារហើយដើរចូលទៅតាម Jimin
"អញ្ចឹងមិនទាន់ញ៊ាំអាហារពេលព្រឹកទេអី?"
"នៅទេ! ចុះបង?"
"អរ៎! បងញ៊ាំហើយតាំងពីព្រឹកជាមួយ Namjoon"
"គិតយ៉ាងម៉េចដែរ?" Jimin សួរឡើងដោយសម្តីញញឹមឌឺដងទៅអោយ Jin តាមពិតទៅគេក៏មើលដឹងថា Namjoon ចាប់អារម្មណ៍ Jin ដែរគ្រាន់តែខ្ជិលយករឿងនេះទៅនិយាយជាមួយ Jungkook
"គិតអី? រឿងអី?" Jin សួរមកវិញទាំងមិនយល់ថាម្នាក់ទៀតចង់ និយាយអំពីអ្វី
"បងមើលដឹងទេថាគាត់ចាប់អារម្មណ៍បង?"
"នរណា?"
"ហ៊ើយ! បងកុំមកធ្វើល្ងង់នៅមុខខ្ញុំ" Jimin និយាយហើយក៏
បែរមុខចេញរួចសម្លឹងមើលទៅអីវ៉ាន់ពីរបីថងដែល Jin ទិញកាល ពីយប់មិញ
"បងទិញច្រើនម្ល៉េះ?""មកពីវាស្អាតទាំងអស់ហ្នឹង!"
"ខ្ញុំឃ្លានហើយបងចង់ទៅញ៊ាំអីម្ដងទៀតទេ?"
"មិនញ៊ាំទេ! តែចាំកំដរចុះទៅ"
ពួកគេទាំងពីរនាក់និយាយគ្នាហើយក៏ចុះទៅញ៊ាំអាហារនៅ ភោជនីយដ្ឋាននៅខាងក្រោម គ្រាន់តែចុះទៅដល់ក៏ឃើញ Soora និង Ken កំពុងតែអង្គុយញ៊ាំអាហារនៅទីនោះដែរ តែ Jimin ក៏ ខ្ជិលធ្វើជាឃើញគេក៏ដើរទៅអង្គុយនៅតុផ្សេង ចំណែកឯ Jin ក៏ ដើរទៅតាមដោយមិនបានចាប់អារម្មណ៍ថាមាននាងនៅទីនោះទេ
"បងពិតជាមិនញ៊ាំពិតមែនហី?" Jimin ញញឹមហើយសួរបញ្ជាក់ ម្ដងទៀតនៅពេលដែលគេកំពុងតែមើលបញ្ជីមុខម្ហូប
"មិនញ៊ាំទេ!"
"ចម្លែកណាស់" Jimin គ្រាន់តែនិយាយចោលហើយមើលម្ហូប បន្តទៀតក៏ស្រាប់តែ Jin លូកដៃមកកេះគេហើយសួរ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...