_Jeon's House_
Yoongi និង Taehyung បានមកឈរនៅក្បែរៗ ខ្លួនរបស់ Jimin ទាំងដែលសាមីខ្លួនគេមិនពេញចិត្តប៉ុន្មាននោះទេ មិនមែន Jimin មិនចូលចិត្ត ឬស្អប់ខ្ពើមពួកគេទាំងពីរនោះទេ គ្រាន់តែគេមិនចង់អោយមានរឿងរញ៉េរញ៉ៃច្រើនតែប៉ុណ្ណោះ
"ពួកក្មួយទៅអង្គុយចាំនៅតុបាយមុនទៅ! មកឈរក្បែរៗ Jimin បែបនេះប្រយ័ត្នគេខ្យល់គ សន្លប់បាត់" លោកស្រី Sobin ដើរចូល មកនិយាយនៅក្នុងផ្ទះបាយ ហើយប្រុសៗ ពីរនាក់នោះក៏ញញឹមតិចហើយ ដើរចេញមកកន្លែងតុញ៊ាំបាយ
"ឆ្ងាញ់ណាស់មែនទេ? បានចូលចិត្តចង់ស៊ីប្រពន្ធគេបែបនេះ?" Jungkook និយាយឡើងបន្ទាប់ពី ឃើញពីរនាក់ដែលតាមប្រពន្ធគេមិនឈប់នោះដើរចូលមកដល់តុបាយ
"ប្រពន្ធគេមិនឆ្ងាញ់ទេ! តែ Jimin ជាករណីលើកលែងណាបាទ" Taehyung និយាយសម្លឹងមើលមុខរបស់ Jungkook ថែមទាំង មិនភ្លេចការញញឹមឌឺ
"......" Yoongi គ្រាន់តែសើចញឹមៗ នៅពេលឃើញប្រតិកម្មរបស់ Jungkook នៅពេលដែលបានឮចម្លើយចេញមាត់របស់ Taehyung គេបើកភ្នែកធំយ៉ាងហួសចិត្តតែម្ដង ហេតុអីមនុស្សដែល មកតាមញ៉ែប្រពន្ធគេសម្តីបានបែបនេះ គ្មានខ្លាចរអាជាមួយគេដែលជាប្តីសូម្បីតែបន្តិច
"ហើយឯងនេះសើចអី? មានប្រពន្ធហើយនៅមកតាមប្រពន្ធរបស់អ្នក ដទៃទៀត...ម៉េចមិនទៅស៊ីបាយជាមួយប្រពន្ធឯងទៅ" Jungkook ងាកមកថាអោយ Yoongi នៅពេលដែលក្រឡេក ភ្នែកមកឃើញ គេកំពុងតែឈរសើច
"ហេតុអីបានឡូឡាម្ល៉េះហា៎ Jungkook? គ្មានសុជីវធ៌មជាមួយភ្ញៀវសោះ" លោកស្រី Sobin ដើរចូលមកនិយាយព្រមទាំងមាន Jimin ដើរតាមមកពីក្រោយ រួមទាំងអ្នកបម្រើកំពុងតែលើកបាយនិងម្ហូបមក ដាក់នៅលើតុ ហើយ Yoongi និង Taehyung ក៏បានងើបឡើងពីកៅអី មកឈរវិញ រួចដើរទៅឈរជិត Jimin
"....." លោកស្រី Sobin ឃើញបែបនេះក៏លួចញញឹមបន្តិច អោយកូនប្រុសជើងល្អម្នាក់នេះជួបរឿងបែបនេះខ្លះទើបសម"ហ៊ើយ! Jimin មកឈរជិតបង" Jungkook ជ្រួញចិញ្ចើម ហើយ ក៏និយាយឡើងដោយបក់ដៃហៅ Jimin អោយមកឈរ នៅក្បែរគេ
"....." Jimin មិនបានតបទៅវិញនោះទេ គេគ្រាន់សម្លឹងមើលមុខរបស់ Jungkook បន្តិចមុននឹងដើរទៅឈរក្បែរ Jungkook នៅ ពេលដែល Jimin ដើមកដល់ Jungkook ក៏លូកដៃមកកៀកចង្កេះរបស់ Jimin ហើយ ក្រឡេកទៅញញឹមឌឺ ព្រមទាំងញាក់ ចិញ្ចើមម្ខាងដាក់ ពីរនាក់ដែលកំពុងតែសម្លឹងមកនោះ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...