_Club_
បន្ទាប់ពីចេញមកពីពីធីមង្គលការរបស់ Jungkook ហើយ Soora ក៏ បានបបួលមិត្តរបស់នាងមកផឹកនៅក្នុងក្លឹបល្បីមួយកន្លែង គ្រាន់តែបានមកដល់ភ្លាមនាងកម្ម៉ង់គេអោយយក Vodka អោយនាង ប្រហែលជា ១០កែវ តែនាងផឹកត្រឹមតែមួយកែវប៉ុន្មាន នៅសល់ប៉ុន្មានគឺនាងគ្រាន់តែហៅយកចាក់ចោលប៉ុណ្ណោះ
"ហើយឯងចាក់ចោលធ្វើអី?" Emma សួរឡើងដោយមិនយល់ពី ទង្វើមិត្តរបស់នាង
"បន្តិចឯងនឹងដឹងហើយ!" Soora តបវិញដោយញញឹមហើយលើកកែវស្រាចាក់ចូលទៅក្នុងធុងសម្រាមក្រោមតុបន្តទៀត
"គ្រាន់តែសង្សារចាស់រៀបការ! ឯងខូចចិត្តដល់ឆ្គួតហើយមែនទេហា៎? ថ្ងៃនេះឯងយកកាដូបែបនេះទៅអោយគេហើយ នៅចង់ហៅប្តីគេចេញមកទាំងយប់ផ្សំដំណេកទៀតមែនទេ?"
"Jungkook មិនមែនសង្សារចាស់របស់យើងទេ! យើងគ្រាន់តែអោយសង្សារយើងទៅវាខ្ចីតែប៉ុណ្ណោះ"
"អូយ! ឯងទៅចេះនិយាយបែបនេះមកពីណាហា៎ Soora ?? ទៅហៅប្រពន្ធគេសុទ្ធតែវាហើយនៅថាគេខ្ចីសង្សារឯងទៀតនេះ" Emma សួរឡើងដោយហួសចិត្តតែម្ដង
"យើងនិយាយការពិត! ឯងត្រូវដឹងថាបើយើងត្រូវការពេលណាគឺ Jungkook ប្រាកដជាមករកយើងពេលនោះព្រោះគេស្រឡាញ់យើងតែម្នាក់ប៉ុណ្ណោះ"
"អូខេ! គេស្រឡាញ់នឹងហើយគេស្រឡាញ់ឯងណាស់បានទៅ រៀបការជាមួយអ្នកផ្សេងបែបនេះ" Emma និយាយហើយលើកកែវស្រារបស់នាងមកផឹក មិនដឹងថាគួរនិយាយអោយមិត្តរបស់នាង យល់នោះទេ សង្សារចាស់ការបាត់ហើយនៅចង់ដណ្តើមគេមកវិញទៀត
___________________________________
_Jeon's family_
Jimin កំពុងតែអង្គុយនៅលើសាឡុងក្នុងបន្ទប់ថ្មីរបស់គេ ហើយ Jungkook ក៏កំពុងតែងូតទឹកសម្អាតខ្លួននៅក្នុងបន្ទប់នោះដែរ មួយ សន្ទុះក្រោយមក Jungkook ក៏ដើរចេញមកវិញដោយពាក់ឈុតគេងនៅលើខ្លួន ហើយក៏ឃើញ Jimin នៅអង្គុយលើសាឡុង ដដែលតាំងពីមុនគេចូលដល់គេចេញមកវិញហើយ សូម្បីតែអាវធំខាងក្រៅក៏មិនទាន់ដោះចេញដែរ
"នៅចង់ពាក់ឈុតនេះទល់ភ្លឺមែនទេបានមិនដោះចេញ?" Jungkook ដើរមកជិតសាឡុងហើយសួរ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...