_Restaurant_
បន្ទាប់ពីរងចាំ Namjoon និង Jin ធ្វើដំណើរមកដល់កោះ ពួកគេ ទាំងអស់គ្នាក៏បាននាំគ្នាមកញ៊ាំអាហារនៅក្នុងភោជនីដ្ឋានដែល មានទីតាំងស្ថិតនៅជិតសណ្ឋាគារបស់គេ
"អូនញ៊ាំឆ្អែតឬនៅ?" Jungkook បែរមកសួរប្រពន្ធរបស់គេដែល កំពុងតែអង្គុយញ៊ាំអាហារនៅក្បែរគេ
"ឆ្អែតហើយ! ចុះបង?" Jimin តបទៅវិញហើយ Jungkook ក៏ ងក់ក្បាលជាការឆ្លើយតបមកវិញ
"បើគ្រប់គ្នាឆ្អែតហើយ! ពួកយើងឆាប់គិតលុយទៅ" Jin ញញឹមហើយនិយាយទៅកាន់គ្រប់គ្នានៅអង្គុយរួមតុ
"បងប្រញាប់ទៅណា?" Jimin ងាកមុខមកសួរអ្នកដែលអង្គុយទល់មុខរបស់ខ្លួន
"បងចង់ទៅដើរមើលផ្សារនៅក្រោមដីក្រែងល៎ទិញបានរបស់ខ្លះ"
"អូរ៎!"
"អញ្ចឹងបងទៅដើរមើលពីរនាក់ Jimin ទៅ! ចាំខ្ញុំនិងបងប្រុស
ត្រឡប់ទៅសណ្ឋាគាមុន" Jungkook និយាយឡើងហើយញញឹម ដោយសារតែគេនិងបងប្រុសគេគឺមិនចូលចិត្តដើរផ្សារ នោះទេ អោយតែពេលដើរផ្សារគឺមានអារម្មណ៍ថាធុញហើយ ដោយសារតែនៅពីតូចៗ ឧស្សាហ៍ទៅដើរផ្សារជាមួយលោកស្រី Sobin ហើយមិនដែលដើរផ្សារបានលឿនម្ដងណានោះទេ បែប នេះហើយទើបពួកគេទាំងពីស្អប់ការដើរផ្សារ"ហេតុអី?" Jimin សួរទៅកាន់ប្តីរបស់គេទាំងងឿងឆ្ងល់បើបានមកដល់ហើយហេតុអីមិនទៅដើរមើលទាំងអស់គ្នាទៅ
"បងមិនចូលចិត្តដើរផ្សារទេ"
"អីឡូវចាំបងទៅជាមួយ Jin ក៏បានដែរ ទុកអោយ Jimin នៅកំដរ Jungkook ចុះ...បើសិនជាពីរនាក់ឯងចង់ទៅណាទៀតក៏ទៅៗ តែឡានគឺបងយកហើយ"
"បងចង់ទៅដើរផ្សារ?" Jungkook សួរឡើងទាំងមិនគួរអោយជឿ ព្រោះរស់នៅជាមួយគ្នាយូរហើយមិនដែលមានម្ដងណាដែល បងប្រុសគេសុខចិត្តទៅដើរផ្សារដោយគ្មានការបង្ខំពីលោកស្រី Sobin នោះទេ លើកនេះចម្លែកណាស់
"....." Namjoon មិនមាត់គ្រាន់តែស្ងាត់ហើយ សម្លឹងមើលមុខរបស់ Jungkook ហើយកំពុងតែគិតហេតុអីប្អូនគេល្ងង់បែបនេះ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...