_Park's House_
"អ្នកប្រុស!" អ្នកបម្រើអោនគោរពបន្តិច មុននឹងនិយាយទៅកាន់អ្នកប្រុសរបស់គេដែលទើបតែដើរចូលមកក្នុងផ្ទះបាយ
"អាហារពេលល្ងាចធ្វើហើយឬនៅ?"
"រួចរាល់ហើយអ្នកប្រុស! អ្នកប្រុសត្រូវការរៀបចំញ៊ាំមុនមែនទេ?" អ្នកបម្រើសួរបញ្ជាក់ដើម្បីងាយស្រួលរៀបចំ
"អត់ទេ! ចាំជួយយកពងមាន់អោយខ្ញុំ ១០គ្រាប់មក" Jimin និយាយហើយក៏ញញឹមទៅកាន់អ្នកបម្រើ មុននឹងដើរទៅលាងដៃ ដើម្បីធ្វើអាហាររបស់គេ
"អ្នកប្រុសយកធ្វើអ្វីប្រាប់ខ្ញុំមកចាំខ្ញុំជាអ្នកធ្វើ" អ្នកបម្រើនិយាយបន្ត បន្ទាប់ពីនាងបានយកពងមាន់មកដាក់នៅលើតុធ្វើម្ហូប
"មិនអីទេ! ទៅធ្វើការវិញចុះ...ចាំខ្ញុំធ្វើដោយខ្លួនឯង" Jimin និយាយហើយក៏ងាកមកមើលពងមាន់របស់គេវិញ ហើយក៏ងាក ទៅហៅអ្នកបម្រើរបស់គេម្ដងទៀត
"អេ៎! ឈប់សិន...ជួយយកម្ទេស និងអំបិលអោយខ្ញុំផង""ចាស៎! អ្នកប្រុស" អ្នកបម្រើនិយាយហើយក៏ដើរចូលមកយកគ្រឿងផ្សំដែល Jimin ត្រូវការ
___________________________________
_FDK's Group_
Namjoon បានដើរចូលមកក្នុងបន្ទប់ធ្វើការរបស់ Jungkook បន្ទាប់ពីពួកគេជិតដល់ម៉ោងត្រឡប់ទៅផ្ទះ គេចង់បបួល Jungkook ទៅហាងលក់នាឡិកាដៃ
"បងមានការអីមែនទេ?" Jungkook ក៏បានសួរឡើងនៅពេលដែលឃើញបងប្រុសរបស់គេដើរចូលមក
"ចេញពីធ្វើការជូនបងទៅហាងនាឡិកាដែលឯងនាំបងទៅទិញកាលពីលើកមុនបន្តិច" Namjoon និយាយឡើយស្របពេលដែលកំពុងតែដាក់ខ្លួនអង្គុុយនៅលើសាឡុង
"អញ្ចឹងឆាប់ចេញទៅអីឡូវនេះទៅ"
"តែនៅសល់មួយម៉ោងទៀតទើបដល់ម៉ោងចេញ"
"ល្ងាចនេះប្រញាប់ទៅយកចិត្តប្រពន្ធ! ទៅអីឡូវបានទាន់ម៉ោង" Jungkook និយាយហើយសើចដាក់បងប្រុសរបស់គេ
"អូខេ! សន្សំពិន្ទុុវិញបានប៉ុន្មានហើយ?" Namjoon សួរហើយ សើចទៅកាន់ប្អូនប្រុសរបស់គេវិញ
"2 ពិន្ទុ" Jungkook និយាយព្រមទាំងលើកម្រាមដៃពីរឡើងមក បង្ហាញបងប្រុសរបស់គេ
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...