_Soora's House_
លោកស្រី Kara កំពុងតែអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ នៅក្នុងផ្ទះរបស់គាត់រងចាំកូនប្រុសច្បងរបស់គាត់ត្រឡប់មកផ្ទះវិញដោយ មុននេះ Ken បានខលមកប្រាប់គាត់ថាមានការសំខាន់ចង់ពិភាក្សា
បន្ទាប់ពីអង្គុយចាំបានប្រហែលជា ២០នាទី សម្លេងឡានរបស់ Ken ក៏បានបន្លឺឡើងដោយបើកចូលមកចតនៅកន្លែងដាក់ឡាន"កូនមានការអីហា៎ Ken?" លោកស្រី Kara សួរនាំដោយបារម្ភ នៅពេលដែលឃើញទឹកមុខរបស់កូនប្រុសដើរចូលមកដូចជាមិន
សូវស្រួលសោះ"....." Ken មិនទាន់បានឆ្លើយនោះទេ គេក៏មកអង្គុយក្បែរម៉ាក់គេ ហើយលើកដៃធ្វើជាសញ្ញាដេញអ្នកបម្រើចេញពីបន្ទប់ទទួលភ្ញៀវ បន្ទាប់ពីពួកគេទៅអស់ទើប Ken ចាប់ផ្តើមនិយាយ
"ម៉ាក់លើកនេះគឺយើងមានរឿងធំហើយ""រឿងអីទៅកូន?" លោកស្រី Kara បានសួរនាំទៅកាន់កូនរបស់គាត់ដោយប្រុងប្រយ័ត្នសម្លេងមិនអោយឮខ្លាំងនោះទេ
"Jungkook គេកំពុងតែស៊ើបពីមូលហេតុដែលបណ្ដាលអោយប្រពន្ធគេជួបនឹងគ្រោះថ្នាក់ចរាចរណ៍ហើយ"
"ហើយវាទាក់ទងអីហ្នឹងកូន?"
"ខ្ញុំក៏បានលូកដៃចូលរឿងនេះដែរម៉ាក់! ខ្ញុំមិនចង់ជាប់គុកទេម៉ាក់"
"ស្ងប់អារម្មណ៍សិនទៅកូន! ចុះនាង Soora នោះអីឡូវនៅឯណា? មានរឿងបែបនេះហើយនៅមានមុខចេញក្រៅទៀតហី?"
លោកស្រី Kara កាន់តែបង្កើនការស្អប់នៅក្នុងចិត្តចំពោះកូនស្រីពៅរបស់គាត់តែម្ដង
"បង្កតែរឿងនាំទុក្ខអោយគ្រួសារ! មិនដែលជួយស្អីមួយមុខអោយកើតការនោះទេ""ខ្ញុំបានទៅសុំយកទូរសព្ទ័របស់ Jimin ពីពេទ្យកាលពីព្រឹកមិញ តែខាងមន្ទីពេទ្យប្រាប់ថាគ្រួសាររបស់គេមកយកមុនបាត់ទៅ ហើយ"
"ចុះក្នុងទូរសព្ទ័នោះមានពាក់ព័ន្ធអីនឹងកូនទេ?"
"ខ្ញុំមិនដឹងទេម៉ាក់! តែ Soora នាងផ្ញើរទីតាំងពេទ្យដែលពួកយើង រៀបចំផែនការបោក Jimin នោះទៅក្នុងទូរសព្ទ័ដៃរបស់គេ"
"មិនអាចអោយមានរឿងមកដល់កូននោះទេ" លោកស្រី Kara និយាយយ៉ាងដាច់ខាតពោរពេញដោយកំហឹង មិនអាចអោយកូន ប្រុសតែម្នាក់គត់របស់គាត់មកចប់ត្រឹមរឿងនេះទេ បន្ទាប់មកក៏យក ទូរសព្ទ័ចុចខលទៅកូនស្រីរបស់ខ្លួន
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...